Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បត្តិ៍ ទី​ ១១​ ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​តែងមាន​ភាពរលូន​ល្អ​ហើយ​ពិសេស​អាច​បញ្ចប់​តាម​គោលដៅ​ថែមទៀត​។

ជំនួញ ៖ អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំឆ្លូវ

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​មិនត្រូវ​ស្ពឹក​ស្រពន់​ឡើយ ពិសេស​ត្រូវបំពេញ​កិច្ចការងារ​សំខាន់​ពីព្រោះថា​ផល​ល្អ​តែង​ផ្តល់​មកវិញ​ខ្ពស់​ជានិច្ច​។

ជំនួញ ៖ កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំខាល

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ទោះ​ប្រកបការងារ​អ្វី​មាន​ភាពល្អប្រសើរ​និង​មាន​ភាព​សុខដុម​ផង​។​ទោះបីយ៉ាងណា​ការរស់នៅ​បុរស​ជួប​ភាព​តានតឹង​ច្រើន​ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​តោង​តែ​អត់ធ្មត់​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។

ជំនួញ ៖ ​ក្នុង​រយៈពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

ស្នេហា ៖ ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់​៕

ឆ្នាំថោះ

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​មិនល្អ​យាយី​ជាង​សព្វមួយដង​។

ជំនួញ ៖ ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​នឿយណាយ​និង​ខ្វាយខ្វល់​ផ្លូវចិត្ត​មិនតិច​នោះ​សោះឡើយ​៕

ឆ្នាំរោង

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើទោះបី​ប្រកបការងារ​អ្វី​លោកអ្នក​តោង​តែងមាន​សញ្ញា​ភ្លើង​ខៀវ​និង​ចម្រើន​លូតលាស់​ទៅមុខ​គួរសម​។​

ជំនួញ  ការរក​ផល​ចំណូល​មានការ​កម្រើក​គួរសម​ឡើងវិញ ដូចនេះ​លោកអ្នក​អាច​បើករ​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

ឆ្នាំម្សាញ់

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​ក្រុមមនុស្ស​ទម្លាក់កំហុស​អ្វីមួយ​ទុកឱ្យ​នាំ​ត្រូវ​ជួប​ការលំបាក​រែកពន់​នៅ​គ្រា​ខាងមុខ​។

ជំនួញ ៖ ថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​សម្តី​ចរចា​ទៅរក​គ្នា​អ្វីមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​តែបើ​ថយក្រោយ​វិញ​សឹងតែ​ឈានដល់​បែកបាក់​ផង​៕

ឆ្នាំមមី

រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​ក្រៅពីនេះ​ការធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្ន​អ្នក​ទី​បី​បង្កបញ្ហា​ណាមួយ​ផងដែរ​។

ជំនួញ ៖ មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ ប៉ុន្តែ​យ៉ាណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​

ការងារ ៖ ប្រុស​ស្រី​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ការដើរ​ហើរ​ពាស​វាលកាល​ព្រោះ​ច្រើន​ជួប​រឿង​អាក្រក់​ណាស់​៕

ឆ្នាំមមែ

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​មិន​ថា​ការចរចា ការទំនាក់ទំនង ឬ​ការធ្វើ​អ្វីមួយ​តែង​ទទួលផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​។

ជំនួញ ៖ ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។​ចំណែក​បញ្ហា​សុខភាព​បើ​លោកអ្នក​ត្រូវ​ដេក​មន្ទីរពេទ្យ​អាច​ត្រូវជា​សះ​ហើយ​ខ្លះ​ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទៀតផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​ដោយមាន​ការចូល​និយាយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំវក

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ណាមួយ​ឱ្យ​សប្បាយចិត្ត​ផង​។​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ​គ្រប់គ្រង​ប្រាក់កាស​និង​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​។

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ឬ​ប្តូរ​កន្លែង​លក់ដូរ​ជាការ​ប្រសើរ​បំផុត​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរកា

រាសី​ស្រុតចុះ​។​

ការងារ ៖នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​ដែរ​ហើយ​បើ​មានការ​ចាំបាច់​ត្រូវតែ​មើលមុខ​ក្រោយ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។

ជំនួញ ៖ ថ្ងៃនេះ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា​ហើយ​ពិតជា​ស្រាយ​មិន​ចេញ​ឡើយ​៕

ឆ្នាំច

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ជំនះ​ឧបសគ្គ​ធំៗ​ទៅរួច ហើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ភាពបរាជ័យ​ជាក់​ជាពុំខាន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មានការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។

ជំនួញ ៖ ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

ឆ្នាំកុរ

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​មិនតិច​ដែរ​ទេ​ម្ល៉ោះហើយ​ទោះ​ខិតខំ​ខ្លាំង​ក៏​ពុំ​ទទួល​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ដែរ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ប៉ុណ្ណោះ​។​

ជំនួញ ៖ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

ស្នេហា ៖ ​​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

spot_img
×