Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លុះ​ប​ញ្ជាំ​ង​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវ​បង្ការ​ទប់ស្កាត់​នូវ​រាល់​ល្បិចកល​របស់​ជនល្មើស

spot_img

​ខេត្តសៀមរាប​៖ ដើម្បី​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប អនុវត្តបាន​ដោយ​ជោគជ័យ ត្រូវ​រក​ឲ្យ​ឃើញ នូវ​ចំណុច​ខ្វះខាត និង ទទួលបាន​បទពិសោធ​ន៍​ល្អៗ ដើម្បី​ឲ្យ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​ត្រូវ​បង្ការ​ទប់ស្កាត់​នូវ​រាល់​ល្បិចកល​របស់​ជនល្មើស ជួញដូរ​មនុស្ស ដែល​បង្ក​នូវ​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ​។

​នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ មា​នន​បើក​កិច្ចប្រជុំ ឆ្លុះបញ្ចាំង​ទ្ធ​ផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧ និង លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ស្រី យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​លេខាធិការ ដ្ឋា​ន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បានធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល ការងារ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០១៧ ព្រមទាំង​បាន​លើក​ផងដែរ អំពី​បញ្ហា​ប្រឈម ដែល​ក្រុម​ការ ងារ​បាន​ជួប​ក្នុងពេល​កន្លងមក និង បាន​លើក​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៨​ផងដែរ ។​
​មានប្រសាសន៍​នោះដែរ​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ក៏បាន​កោតសរសើរ​អំពី​លទ្ធផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ខេត្ត​អនុវត្តបាន​ឆ្នាំ​២០១៧ ដោយមាន​កិច្ចសហការ​បានល្អ​ជាមួយ​គ្រប់​បណ្តា​ជំនាញ ដើម្បី​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​រាល់​សកម្មភាព​របស់​ជនល្មើស​ដោយ​ទទួលបាន​លទ្ធផល​ល្អ ក៏​អាស្រ័យ​ដោយ​បងប្អូន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ អង្គការ​ដៃគូរ​ជាតិ អន្តរជាតិ​រួមសហការ​គ្នា​បានល្អ ។ ទន្ទឹម​នោះដែរ​យើង​ក៏​រកឃើញ​នូវ​ភាព​ប្រឈម និង ឧបសគ្គ​មួយចំនួន ក្នុងការ​រាំងស្ទះ​ដល់​ការអនុវត្ត​ការងារ ក៏​អាស្រ័យ ដោយ​កត្តា​អន្តោ​ម័ត និង សត្យានុម័ត​មួយចំនួន​ផងដែរ ។ លោក នូ ផល្លា ក៏បាន​លើកឡើងថា ក្នុងការ​ជម្នះ​គ្រប់​ឧបសគ្គ បង្ការ​ទប់ស្កាត់​នូវ​រាល់​ល្បិចកល​របស់​ជនល្មើស ជួញដូរ​មនុស្ស ដែល​បង្ក​នូវ​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ ទាំង​បុរស ស្ត្រី យុវវ័យ​គ្រប់រូប និង កុមារ​កម្ពុជា នៅ​គ្រប់​ទីកន្លែង ការឆកល្វែង​ខ្លះ ដោយ​ការយល់ឃើញ នូវ​បទពិសោធន៍​ការងារ និង ស្ថានភាព​នៃ​ក្រុម​គោលដៅ និង បទល្មើស​គ្រប់​រូបភាព ដែល​ធ្វើ​ឲ្យ​កិច្ចប្រតិបត្តិការ និង កិច្ចសហការ​គ្នា​នៅ​ខ្វះចន្លោះ​ដែល​ធ្វើ​ឲ្យ​បទល្មើស​អាច​កើតមានឡើង ហើយ​ជនល្មើស​មួយចំនួន​អាច​រួចខ្លួន ដែល ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់​ជនរងគ្រោះ ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​មាន​ការយ​ឈ​ត​យ៉ាវ​មិនទាន់​ពេលវេលា ។ ក្នុងនោះដែរ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​លើក​នូវ​ផែនការ​សកម្មភាព និង យុទ្ធសាស្ត្រ​ជាតិ សម្រាប់​រយៈពេល​៣​ឆ្នាំ ដោយ​ការប្រមូលផ្តុំ​គំនិត យោបល់ និង ការឯកភាព​គ្នា ក្នុងចំណោម​ថ្នាក់ដឹកនាំ តាម បណ្តា​ក្រសួង ស្ថាប័ន ជំនាញ និង មន្ត្រី ពាក់ព័ន្ធ​គ្រប់​កម្រិត សំខាន់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅតាម​មូលដ្ឋាន ។ លោក នូ ផល្លា ក៏មាន​សង្ឃឹម​ជឿជាក់ថា ក្នុង​ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ខេត្ត និង​អនុវត្តបាន​ដោយ​ជោគជ័យ ដោយ​យើង​រកឃើញ នូវ​ចំណុច​ខ្វះខាត និង ទទួលបាន​បទពិសោធ​ន៍​ល្អៗ ដើម្បី​ឲ្យ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត កាន់​តែមាន​ប្រសិទ្ធភាព ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​បង្កើន​កិច្ច​សហការគ្នា ក្នុងការ​ពិគ្រោះ​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​គ្នា ដើម្បី​ឲ្យ​ក្លាយជា​យន្តការ​មាន លក្ខណៈ​ប្រព័ន្ធ ប្រកបដោយ​សង្គតិភាព ដើម្បី​ឲ្យ​សម្រេចបាន​គោលដៅ​ដែល​បានដាក់ចុះ ក្នុងការ​ឆ្លើយតប ទៅតាម​ផែនការ​សកម្មភាព​ជាតិ ជំ​ហ៊ាន​ទី​២ សម្រាប់​រយៈពេល​៥​ឆ្នាំ ២០១៤.២០១៨ ឲ្យ​បានជា​ស្ថាពរ៕ ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×