Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនថៅកែ​ហាងធារ៉ា ដែល​បាន​ប្រេី​ហិង្សា​ទៅ​លេី​អ្នករត់​តុ បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០ សមត្ថកិច្ច​នគរបាល​ខណ្ឌ ដូនពេញ បាន​ឃាត់ខ្លួន​ឈ្មោះ កាន់ វុទ្ធី ថៅកែ​ហាង ធារ៉ា ដែល​បាន​ប្រេី​ហិ​ង្សា​ទៅ​លេី​អ្នករត់​តុ​កាលពី​យប់​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២០ ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បំភ្លឺ​ទាក់ទង​ទៅនឹង​ករណី​បង្ក​ហឹ​ង្សា​កាលពី​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣:៣០​នាទី​យប់ ។​

​បុរស​ម្នាក់​ឈ្មោះ កាន់ វុទ្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​ធារ៉ា ស្ថិតនៅ​ផ្ទះ​លេខ​៧៨ ផ្លូវ​លេខ​១០៨ សង្កាត់​វត្តភ្នំ ដែល​បាន​បង្ក​ហឹ​ង្សា​លេី​បុគ្គលិក​របស់ខ្លួន​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន និង​បាន​ឃេី​ញ​វីដេអូ​ខ្លី​បរ​យ​:​ពេល ៣​នាទី អំពី​ករណី​ម្ចាស់​ភោជនីយ៍ដ្ឋាន​មួយ​ឈ្មោះ ធារ៉ា មាន​ជម្លោះ​ជាមួយ​ភរិយា ឃេី​ញ​ដូច្នេះ​បុគ្គលិក​ក៏បាន​ជួយ​ចូល​ឃាត់ ក្នុងពេលនោះ​បុរស​ជា​ប្តី​ដែលជា​ម្ចាស់​ហាង​បាន​ប្រើ​អំពើ​ហិង្សា​យក​ចាន​គប់ និង​ទាត់​ធាក់​បុគ្គលិក បណ្តាល​ឲ្យ​រងរបួស ចំពោះ​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​យប់​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣និង៣០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​លេខ ១០៨ កែង​៥១ សង្កាត់​វត្តភ្នំ ប៉ុន្តែ​ជនរងគ្រោះ​ជា​បុគ្គលិក​ពុំ​បានមក​ដាក់ពាក្យ​បន្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះទេ លុះ​មកដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣:៣០​នាទី ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បានទទួល​ព័ត៌មាន​អំពី​ករណី​បង្ក​ហិ​ង្សា​នេះ ភ្លាមនោះ​ក៏បាន​ទាក់ទង​ទៅ​លោកនាយ​ប៉ុស្តិ៍​ចាត់វិធានការ​ភ្លាមៗ​ដោយ​លោកនាយ​ប៉ុស្តិ៍​បាន​ធ្វេី​ការកោះហៅ​ជនបង្ក​ឲ្យ​ចូលខ្លួន​ដេី​ម្បី​ធ្វេី​ការសាកសួរ​ទាក់ទង​នឹង​ករណី​បង្ក​អំពេី​ហិង្សា​នេះ ។

​ពេលនេះ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​នឹង​កំពុង​ធ្វេី​ការ​សួរ​ច​ម្លេី​យ​ម្ចាស់​ហាង​ដែលជា​ជនបង្ក​ហិង្សា និង​បាន​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដេី​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​សូម​ជំរាបជូន​សាធារណៈមតិ​ទាំងអស់​ជូនជ្រាប​៖ ព្រឹត្តិការណ៍​ព័ត៌មាន​បង្ហោះ​ក្នុងសង្គម​ហ្វេ​ស​បុក ករណី​ម្ចាស់​ភោជនីយ៍ដ្ឋាន​ឈ្មោះ ធារ៉ា មាន​ជំលោះ​ជាមួយ​ភរិយា នឹង​ត្រូវបាន​បុគ្គលិក​ជួយ​ចូល​ឃាត់ ហើយ​ត្រូវ​ម្ចាស់​ហាង​ប្រើ​អំពើ​ហឹ​ង្សា​យក​ចាន​គប់​និង​ទាត់​ធាក់​បុគ្គលិក ចំពោះ​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​យប់​ថ្ងៃទី​ 06 ខែមិថុនា ឆ្នាំ 2020 វេលា​ម៉ោង 23និង30​នាទី នៅ​ចំណុច​ផ្លូវ 108 កែង 51 សង្កាត់​វត្តភ្នំ ប៉ុន្តែ​ជនរងគ្រោះ​ជា​បុគ្គលិក​ពុំ​បានមក​ដាក់ពាក្យ​បន្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះទេ លុះ​មកដល់​ថ្ងៃទី​10 ខែមិថុនា ឆ្នាំ 2020 វេលា​ម៉ោង 13និង30​នាទី សមត្ថកិច្ច​យើង​បានឃើញ​ព័ត៌មាន​បង្ហោះ​ក្នុង​ហ្វេ​ស​បុក​ជា​សាធារណ​: ។

​ចំពោះ​ករណី​ខាងលើនេះ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ និង​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះទៅ​ដល់ទី​តាំងធ្វើ​ការកោះហៅ​ម្ចាស់​ហាង​មក​សាកសួរ នឹង​បន្ត​ចំណាត់​ការកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​អនុវត្តន៍​តាមផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ៕

ដោយ​៖​កូ​ឡាប​

spot_img
×