Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជន​ល្មោភកាម​ម្នាក់ ដាក់​ព​ន្ធនាគារ ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ​មិនទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់​

spot_img

​ក្រចេះ​៖ តុលាការ​ខេត្តក្រចេះ នៅ​ថ្ងៃទី​១០​មិថុនា សម្រេច​ធ្វើការ​ឃុំខ្លួន​បុរស​ម្នាក់​នៅ​ព​ន្ធនាគារ ពីបទ​រំលោភ​ក្មេងស្រី​រងគ្រោះ​មិនទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់ ក្នុងនោះ​មាន​២​នាក់​ជា​បងប្អូន​បង្កើត ហើយ​ថែមទាំង​ប្រើ​ទូរស័ព្ទ​ថត​ប្រដាប់ភេទ​ពួកនាងៗ​ទៀត​នោះ ។​

​នគរបាល​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អម អៀម អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាត់​ហើយ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ដែល​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ​មិនទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់ ក្នុងនោះ​មាន​២​នាក់​ជា​បងប្អូន​បង្កើត ហើយ​ថែមទាំង​ប្រើ​ទូរស័ព្ទ​ថត​ប្រដាប់ភេទ​ពួកនាងៗ​ទៀត​នោះ ត្រូវបាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ធ្វើការ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ ក្រោយពី​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​នី​ត​ជន​បាន​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​រយៈពេល​៣​ថ្ងៃ​រួចមក​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី នៅ រតនា ស្នងការរង​ទទួលបន្ទុក​កិច្ចការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជន​បាន​ថ្លែង​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​ទៅតាម​ពាក្យបណ្តឹង​របស់​ឱ​ពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​១១​ឆ្នាំ​ម្នាក់ នៅពេល​នាង​បាន​សម្រេចយក​រឿងនេះ​ប្រាប់​មក​ឱ​ពុក​ម្តាយ​របស់​នាង​កាលពី​ថ្ងៃទី​៥ ខែមិថុនា បើទោះបីជា​នាង​បាន​រង​ការ​គំរាម​សម្លាប់​ពី​ជនសង្ស័យ​យ៉ាងណាក៏ដោយ​។​

​ក្មេងស្រី​រងគ្រោះ​មាន​ចំនួន​៣​នាក់ មាន​អាយុ​ចាប់ពី​១០​ឆ្នាំ​ដល់​១២​ឆ្នាំ ។ ពួកគេ​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយនិង​ជនសង្ស័យ​។​

​ជនសង្ស័យ​តែងតែ​យក​ទូរស័ព្ទ​របស់គេ​ទៅ​ល្បួង​ឲ្យ​ពួកនាង​មើល រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​ម្នាក់ៗ​ជាច្រើនលើក នៅពេលដែល ឱ​ពុក​ម្តាយ​របស់​ពួកគេ​មិន​នៅផ្ទះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×