Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​បាន​យក​សាំង​ចាក់​ដុត​ប្រពន្ធ បណ្តាល​ឲ្យ​ឆេះ​ស្លាប់ រត់គេចខ្លួន​បាន​៤​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

spot_img

​កំពង់ស្ពឺ​៖​នៅ​ថ្ងៃទី​១០ មិថុនា ២០២០ បុរស​ម្នាក់​ជា​ឃាតករ​ដែល​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ ដោយសារ​រឿងប្រចណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​ផ្ចិ​ក ឃុំ​ឈ្វាំង​ ​ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៦.០៦.២០២០ ។​ ​ត្រូវបាន​នគរបាល ​ស្រុក​ឱ​រ៉ា​ល់​ឃាត់ខ្លួន​បាន​ហើយ​។

នគរបាល​ស្រុក​ពញាឮ បាន​រាយការណ៍​ពី​ករណី​ឃាតកម្ម​គិតទុក​ជាមុន ប្តី​បាន​យក​សាំង​ចាក់​ដុត​ប្រពន្ធ​បណ្តាល​ឲ្យ​ឆេះ​ស្លាប់ បន្ទាប់ពី​មានទំនាស់​នឹង​គ្នា ដោយ​ប្តី​ចោទ​ប្រពន្ធ​ថា​មាន​ប្រុស​សហាយ ហើយក៏​មិន​ស្តី​រកគ្នា​រយៈពេល​១​ខែ ប៉ុន្តែ​ប្តី​សុំ​ប្រពន្ធ​ត្រូវ​គ្នា​វិញ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម ស្រាប់តែ​ប្តី​លួច​ទៅ​ទិញ​សាំង ហើយ​ឱកាសល្អ ចាក់​ដុត​សម្លាប់ចោល​តែម្តង ។ សូមបញ្ជាក់ថា ពួកគេ​ទាំងពីរ​នាក់ បាន​ស្រឡាញ់គ្នា​ធ្វើជា​ប្តី​ប្រពន្ធ​រួមរស់​នៅ​ជាមួយគ្នា​ដោយ​មិនបាន​រៀបការ​ត្រឹមត្រូវ​នោះទេ​។​

​ករណី​កើតហេតុ​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១​រំលងអធ្រាត្រ ចំណុច​ភូមិ ព្រៃ​ផ្ចឹ​ត ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ​សរ ចាន់ ភេទ​ស្រី អាយុ ៤៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការិនី​រោងចក្រ មាន​ទីលំនៅ ភូមិ -​ឃុំ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ដែល​រត់គេចខ្លួន​បាត់​នោះ​ឈ្មោះ ងួន ហៅ តឿ ភេទ ប្រុស អាយុ​៥១ ឆ្នាំ​ជន​ជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ វត្ថុតាង​ចាប់យក​នៅ​កន្លែងកើតហេតុ សម្បក​ដប​ទឹក​សុទ្ធ​ចំណុះ​កន្លះ​លីត្រ​៤​ដប (​ដាក់​សាំង​)​។

​ស្បែកជើង​មួយគូ របស់​ជនសង្ស័យ​។ ក្រដាស​១ សន្លឹក មាន​សរសេរ​អក្សរ (​ទី​១.​ផិតក្បត់ ទី​២.​ស្រឡាញ់​កូន​ក្រៅ​ខោ ធ្វើបាប​យើង បញ្ឈឺចិត្ត យើង​យក អ្នក​ជក់​ថ្នាំ មក​នៅផ្ទះ​) បន្សល់ទុក​លើ​គ្រែ​ដេក​ជនសង្ស័យ​។​

​នគរបាល​ស្រុក​ពញាឮ បាន​បញ្ជាក់ថា នៅ​ថ្ងៃ ខែ​ពុំ​ចាំ​ក្នុងអំឡុង​ឆ្នាំ ២០១៨ ជនរងគ្រោះ និង​ជនសង្ស័យ បាន​មាន​ទំនាក់ទំនង​ស្នេហា និង​បានរស់នៅ​ជាមួយគ្នា​ជា​ប្តី ប្រពន្ធ​រហូតមក​។ លុះ​មកដល់​ថ្ងៃទី​ពុំ​ចាំ ក្នុង​ខែឧសភា ឆ្នាំ​២០២០ ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង ហើយ​បានមក​រករឿង​ជនរងគ្រោះ ដោយ​ប្រច័ណ្ឌ​មកលើ​ជនរងគ្រោះ​និង​ចោទថា​៖ ជនរងគ្រោះ​ថា លួច​មាន​ប្រុស​ថ្មី ហើយ​មិន​និយាយ​រកគ្នា​ជាង ១ ខែ​ហើយ​។ លុះដល់​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ បាន​សុំ​ជនរងគ្រោះ​ត្រូវ​រូ​វ​គ្នា​វិញ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម ពេលនោះ​ជនសង្ស័យ បាន​និយាយថា ៖ ចាំ​រៀបសែន​ឈ្មោះ ចាន់ ភា​រ៉ា ភេទ​ប្រុស រួច ជនសង្ស័យ​និង​ចេញពីផ្ទះ​នេះ បន្ទាប់​មក​ជនសង្ស័យ ទៅ​ដេក​លើ​គ្រែ​ក្នុងផ្ទះ តែម្នាក់ឯង ចំណែក​ជនរងគ្រោះ បាន​ដេក​លើ​គ្រែ​ខាងមុខ​ជាមួយ​កូនស្រី​ឈ្មោះ ចាន់ ស្រី​និ​ច អាយុ​១៩​ឆ្នាំ ក្នុងពេលនោះ​ស្រាប់តែ​ជនសង្ស័យ បាន​យក​សាំង​៤​ដប​ទឹក​សុទ្ធ ចំណុះ​កន្លះ​លីត្រ ស្មើ និង​២​លីត្រ ដែល​បាន​ទិញ​ទុក​រួចជាស្រេច យកទៅ​ចាក់​ស្រោច​លើ​ជនរងគ្រោះ ហើយ​ដុត​រួចហើយ ជនសង្ស័យ លូន​ចេញ​តាម​ប្រឡោះ​ក្តារជញ្ជាំង​ផ្ទះ​គេចខ្លួន​បាត់ទៅ​។ ភ្លាមនោះ​កូនស្រី របស់​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន ឃើញ​ភ្លើង​ឆេះ​ម្តាយ ក៏​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​ពន្លត់ និង​បាន​ដឹកយក​ម្តាយ​ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ រហូតដល់​ម៉ោង​១១​ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ត្រូវបាន​រថយន្ត​រប​ស់​មន្ទីរពេទ្យ ដឹក​សព​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​៕

ដោយ​៖​កូ​ឡាប​

spot_img
×