Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​ចំពោះ​ការចែករំលែក​បទពិសោធ​ន៍​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​នាពេល​កន្លងមក​ជាមួយ​ទី​ម័​រ​ខាងកើត​

spot_img

​ភ្នំពេញ​៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថារាជរដ្ឋា​ភិ​បាល​​កម្ពុជា គាំទ្រ​ចំពោះ​ការចែករំលែក​នូវ​បទពិសោធន៍​ផ្សេងៗ ដែល​ប្រទេស​កម្ពុជា ទទួលបាន នៅក្នុង​ដំណើរការ​អភិវឌ្ឍ​កម្ពុជា ជាពិសេស ការងារ​កំណែទម្រង់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ជាមួយ​ប្រទេស​ទី​ម័​រ​ខាងកើត​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បែបនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត​ដែល​ទើប​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជានារ​សៀ​ល​ថ្ងៃ​ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា​ប្រទេស​ទាំងពីរ​ពិត​ជាមាន​ប្រវត្តិសាស្ដ្រ​ស្រដៀង​គ្នា ជាពិសេស ក្នុង​ដំណើរ​ការកសាង​នូវ​ការឯកភាព និង​ផ្សះផ្សារ​ជាតិ​។ សម្ដេច​ក្រឡាហោម ក៏បាន​បន្ថែម​ដែរ​ថា ចំពោះ​វឌ្ឍនៈភាព​ដែល​កម្ពុជា កំពុង​តែមាន​ដូច​បច្ចុប្បន្ននេះ ក៏មាន​កិច្ចការ​មួយចំនួនទៀត ដែល រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​យកចិត្តទុកដាក់ ជាពិសេស ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស ដោយសារ​ធនធានមនុស្ស​របស់​កម្ពុជា ត្រូវបាន​បំផ្លេចបំផ្លាញ​នៅក្នុង​របប​ព្រ​ល័យ​ពូជសាសន៍​ទាំងស្រុង​។​

​ទន្ទឹមនឹងនេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​គាំទ្រ​ផងដែរ ចំពោះ​ការបង្កើត​ទីក្រុង​សម្ព័ន្ធភាព ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។

​ឯកឧត្តម អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស បាន​លើកឡើងថា ប្រទេស​កម្ពុជា និង​ប្រទេស ទី​ម័​រ​ខាងកើត ឆ្លងកាត់ នៅ​ប្រវត្តិសាស្ដ្រ​ប្រហាក់ប្រហែលគ្នា ដោយ​ជា​ប្រទេស​ធ្លាប់​ឆ្លងកាត់​នៅ​សង្គ្រាម​យ៉ាងខ្លាំង​។ ឯកឧត្តម ក៏បាន​កោត​ស​សើរ​ប្រទេស​កម្ពុជា ដែល​សម្រេច​នៅ​វឌ្ឍនភាព​សេដ្ឋកិច្ច​ដ៏​ល្អ​ក្រោយពី​បញ្ចប់សង្គ្រាម​កន្លងមក​នេះ​។​

​ឯកឧត្តម​បានចាត់ទុក​ប្រទេស​កម្ពុជា គឺជា​គំរូ​មួយ​ហើយក៏​សង្ឃឹមថា នៅក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម នឹង​ខិត ខំធ្វើការ ជាមួយ​ដៃគូ​ពាក់ព័ន្ធ​រួមជាមួយ ក្រសួងមហាផ្ទៃ​ផងដែរ ក្នុងការ​រៀនសូត្រ​នៅ​បទពិសោធន៍​ផ្សេងៗ​ពី​កម្ពុជា ដើម្បី​កសាង​នូវ ការអភិវឌ្ឍន៍​របស់​ប្រទេស​ទី​ម័​រ​ខាងកើត តាម​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ធ្លាប់​ឆ្លងកាត់​ការលំបាក​ដូចគ្នា នៅក្នុង ប្រវត្តិសាស្ដ្រ​របស់ខ្លួន​។ ឯកឧត្តម​ក៏​សូម​អរគុណ​កម្ពុជា ដែល​បានបង្ហាញ​នូវ​ជំហរ​គាំទ្រ​ដល់​រឹងមាំ​ដល់​ប្រទេស​ទី​ម័​រ​ខាងកើត ចូលក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នាពេល​កន្លងមក​។ ឯកឧត្តម​នឹង​ខិតខំ​ធ្វើយ៉ាងណា​ក្នុង​អាណត្តិ​ការងារ របស់​ឯកឧត្តម បង្កើត​ឲ្យ​មាន​ផ្លាស់ប្ដូរ​បទពិសោធន៍ រវាង​ថ្នាក់ដឹកនាំ មូលដ្ឋាន របស់​ប្រទេស​ទី​ម័​រ​ខាងកើត ដើម្បី​សិក្សា​រៀនសូត្រ​រក​បទពិសោធ​ន៍​របស់​កម្ពុជា ទៅក្នុង​វិស័យ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​នៅក្នុង​ប្រទេស​ទី​ម័​រ​ខាងកើត​ផងដែរ​។ ឯកឧត្តម​ក៏បាន​កោតសរសើរ សម្ដេច​ក្រឡាហោម ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ហើយ​ជា​ថ្នាក់ដឹកនាំ​មួយរូប​ក្នុងការ​ដឹកនាំ​ការងារ ក្នុង​កំណែ ទម្រង់​រដ្ឋា​បាល​ថ្នាក់ក្រោម​ជាតិ​នៅ​កម្ពុជា និង​តាមរយៈ​វឌ្ឍនភាព​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ ដែល​បានសម្រេច​នៅ​លទ្ធផល​ធំៗ​ជាច្រើន​កន្លងមកនេះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×