Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ផ្លូវជាតិ​លេខ​៧ ពី​វ​ង្វ​ង់​មូល​ស្គន់ ទៅ​ខេត្តកំពង់ចាម​កំពុង​សិក្សា​ពង្រីក​ពី ពីរ​គន្លង​ទៅ​បួន​គន្លង​”

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា ក្រសួង​កំពុង​សិក្សា​ពង្រីកផ្លូវជាតិ​លេខ​៧ ពី​វ​ង្វ​ង​មូល​ស្គន់ ទៅ​ខេត្តកំពង់ចាម​ពី ពី​គន្លង​ទៅ​បួន​គន្លង មុន​ដាក់​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​។​

​ថ្ងៃ​ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ បុគ្គលិក និង​កម្មករ និង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រីរាជការ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលរង តំណាង​ឧត្ដម​អភិបាល នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក និង​កម្មករ ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សមិទ្ធផល​នានា​ដែល​ក្រសួង​សម្រេចបាន​ជូន​អង្គពិធី​រួមមាន​៖ គម្រោង​សាងសង់​ជួសជុល​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការលើកកម្ពស់​គុណភាព​ផ្លូវជាតិ​សំខាន់ៗ ដើម្បី​រួមចំណែក​ដល់​ការ សម្រួលការ​ដឹកជញ្ជូន​ទំនិញ​និង​ផលិតផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ក្រើនរំលឹក​នូវ​តួនាទី​មន្ត្រី​សាធារណៈ​ក្នុង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជា​ពល រដ្ឋ​ឱ្យ​បានល្អ ពោលគឺ​ធ្វើឱ្យបាន​លឿន ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​តម្លាភាព និង​បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ខ្លះៗ​ទាក់ទង​នឹង​ការផ្ដល់​សេវាសាធារណៈ ដូចជា​៖ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​បង្ខិត​សេវាសាធារណៈ​ទៅ​កៀក​ប្រជាពលរដ្ឋ យន្តការ​ប្រើប្រាស់​រថយន្ត​ឆៀក​ចល័ត សេវា​ប្តូរ​និង​ពន្យារ​បណ្ណ​បើកបរ កម្មវិធី​ថែទាំ​ផ្លូវ (Road Care Mobile App) និង​យន្តការ​ផ្សេងៗ ទៀត​ដើម្បី​លើកកម្ពស់​គុណភាព​សេវាសាធារណៈ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កត្តា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិ​តិ្ត​បណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ និង​បាន​ទាក់ទាញ​អ្នក​ទេសចរណ៍ អ្នក​វិនិយោគិន​ពី​បរទេស មក​វិនិយោគ​នៅ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក៏ដូចជា​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ព្រោះ​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ជា​កត្តា​ធ្វើឱ្យ​ផ្លូវ​ខូច​មុន​អាយុកាល​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ​ខិតខំ​ប្រឹងប្រែង​ផ្ដល់​សេវាសាធារណៈ​ឱ្យបាន​ល្អប្រសើរ និង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​រីករាយ​ក្នុងការ​មក​ទទួលយក​សេវាសាធារណៈ​ចាំបាច់​ទាំងនោះ​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ពូក​គាត់​នូវ​ពាក្យស្លោក​ពីរ​ឃ្លា​ថា​៖ សូមកុំ​សួរថា​កម្ពុជា​ធ្វើ​អ្វី​ឱ្យ​យើង ត្រូវ​សួរថា​យើង​ធ្វើ​អ្វី​ឱ្យ​កម្ពុជា និង​មួយ​ឃ្លា​ទៀតថា​៖ សំដី​ឥតប្រយោជន៍​នាំ​គ្រោះ​ដល់​ជាតិ ការងារ​មាន ប្រសិទ្ធភាព​នាំ​ជាតិ​រុងរឿង​៕

ដោយ​៖​កូ​ឡាប​

spot_img
×