Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ធ្វើការ​សេវាកម្ម​កម្សាន្ត បានរួម​គ្នា​ដាក់​ញត្តិ​ស្នើឱ្យ​រដ្ឋាភិបាល​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ ដុល្លារ​

spot_img

​ភ្នំពេញ​៖ តំណាង និង​កម្មករ​ធ្វើការ​សេវាកម្ម​កម្សាន្ត​ប្រមាណ​២០​នាក់ បានរួម​គ្នា​ដាក់​ញត្តិ​ស្នើឱ្យ​រដ្ឋាភិបាល​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ ដុល្លារ​សហរដ្ ឋ​ដល់​អ្នកធ្វើការ​ក្នុង​វិស័យនេះ​គ្រប់គ្នា ព្រមទាំង​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​ផ្ទះជួល​មេត្តាជួយ​បន្ធូរបន្ថយ​ថ្លៃឈ្នួល​ផ្ទះ។

​មជ្ឈមណ្ឌល​សិ​ទ្ធិ​មនុស្ស បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ តំណាងនិង​កម្មករ​ធ្វើការ​សេវាកម្ម​កម្សាន្ត​ប្រមាណ​២០​នាក់ បានរួម​គ្នា​ដាក់​ញត្តិ​លើក​ទី​២ នៅ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ស្នើសុំ​ការគាំទ្រ​និង​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដើម្បី​ជួយ​សម្រាល​ការលំបាក ក្នុងការ​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ដែល​ពួកគេ​កំពុង​ជួបប្រទះ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

ញត្តិ​នោះ​សូម​ស្នើឱ្យ​រដ្ឋាភិបាល​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ ដុល្លារ​សហរដ្ឋអាមេរិក​ដល់​អ្នកធ្វើការ​ក្នុង​វិស័យនេះ​គ្រប់គ្នា ព្រមទាំង​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ម្ចាស់​ផ្ទះជួល​មេត្តាជួយ​បន្ធូរបន្ថយ​ថ្លៃឈ្នួល​ផ្ទះ​ពាក់កណ្តាល​ទៅដល់​កម្មករ​សេវាកម្ម កម្សាន្ត ខណៈដែល​វិបត្តិ​កូ​វីដ​១៩ កំពុង​កើតមាន​។ តំណាង​ក្រសួង​បាន​ចេញមក​ទទួល​ញត្តិ ប៉ុន្តែ​មិនមាន​ការសន្យា​ណាមួយ​នោះទេ​៕

ដោយ​៖​កូ​ឡាប​

spot_img
×