Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ ២​គ្រឿងបុកគ្នា​ បណ្ដាល​ឲ្យ​រថយន្ដ​ម្ខាង​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​ (វីដេអូ)

spot_img

​ភ្នំពេញ ៖ រថយន្ដ​ព្រូស​រេ​ចង្កូត​បុក​ជាមួយ​រថយន្ដ​ដឹក​អេតចាយ​មួយគ្រឿង​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​រង​ការខូចខាត​រថយន្ដ​មួយ​ចំហៀង​ដោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើត​ហ​តុ​ឃើញ​រថយន្ដ​ដឹក​អេត​ចាយ​មួយគ្រឿង​ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​3C-1657 ដែល​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម​ ។ ​លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ដ​មួយទៀត​ម៉ាក​ព្រូស​ពណ៌​ទឹកសមុទ្រ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AK-9270 ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​បញ្ច្រាស​ផ្លូវ​គ្នា​ក្នុង​ល្បឿន​លឿន ដោយ​ខណៈនោះ​មេឃ​ភ្លៀងហើយ​ផ្លូវ​ក៏​រអិល ទៅបុក​និង​រថយន្ដ​ដឹក​អេតចាយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​អូស​ក្រឡាប់​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ខូច​ខាត​រថយន្ដ​ស្ទើរ​តែមួយ​ចំហៀង ចំពោះ​ករណី​ខាង​លើក​នេះ​គ្មាន​អ្នករងរបួស​ឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​មកដល់​ចំណុចកើតហេតុ​ឲ្យ​ភាគី​ទាំង​២​ដោះស្រាយ​គ្នា តែ​ខាង​រថយន្ដ​ដឹក​អេតចាយ​ទារ​សំណង​មិនត្រូវ​គ្នា​ជាមួយនិង​ភាគី​រថយន្ដ​ព្រូស ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំង​២​គ្រឿង​ទៅ​រក្សារ​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ដោយ​៖​សហការី​ CEN

spot_img
×