Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​ទីក្រុង​ហូជីមិញ ប្រគល់​កូនឈើ​១០០០​ដើម​ និង​កុំព្យុ​ទ័​រ​ចំនួន​៣០​គ្រឿង ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ គណៈប្រតិភូ​ទីក្រុង​ហូជីមិញ នា​ល្ងាច​ថ្ងៃទី​២៦​មករា​នេះ​បាន​ជួប​សំណេះសំណាល​ជាមួយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​បក្ស​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ទាំង​២​ហូជីមិញ​.​ភ្នំពេញ អោយ​កាន់តែ​ប្រសើរឡើង​។ ខណៈ​ប្រតិភូ​ដឹកនាំ​ដោយ លោក​Nguyen Thien Nhan សមាជិក​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ទីក្រុង​ហូជីមិញ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ដែលជា​ទីក្រុង​សម្ព​ន្ធ័​ភាព​នឹង​គ្នា​។​

​ក្រោយ​ជំនួប​នោះ​លោក​Nguyen Thien Nhan និង​គណៈប្រតិភូ​បានប្រគល់​កូនឈើ និង​កំ​ព្យុ​ទ័​រ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ ក្នុងនោះ​រួមមាន ការប្រគល់​កូនឈើ​ប្រភេទ គគី​ចំនួន​៥០០​ដើម កូនឈើ​ប្រភេទ​ធ្នង់​ចំនួន​៥០០​ដើម​និង​កំ​ព្យុ​ទ័​រ​ចំនួន​៣០​គ្រឿង​ផងដែរ ដើម្បីអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ចាត់ចែង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×