Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរជំនាញ និង​នគរបាល​ចរាចរណ៍ បន្តសកម្មភាព ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បន្តទៀត ដល់​ប្រជាពលរដ្ឋ​

spot_img

តាកែវ​៖ មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត និង​មន្ត្រីនគរបាល​ចរាចរ​ណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅតែ​បន្តសកម្មភាព​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ លើ​ការយល់ដឹង​ជាច្រើន​នៅក្នុង​ច្បាប់ ខណៈដែល​ពលរដ្ឋ​ចាប់​ផ្តើមឡើង លើ​យានជំនិះ​ប្រើប្រាស់​លើ​ទ្រូងផ្លូវ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ក្នុងការ​ចូលរួមចំណែក​មួយ​ដ៏​សំខាន់​ជាមួយនិង​រាជរដ្ឋាភិបាល កាត់បន្ថយ​នៅ​អត្រា​ស្លាប់​ឬ​របួស និង​ភាពក្រីក្រ ដែល​កើតឡើង​ចេញ​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​ខេត្ត និង​នគរបាល​ស្រុក​ត្រាំកក់ បានធ្វើ​សកម្មភាព​អប់រំ​បន្ថែម លើ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មានការ​ឆ្លើយ​និង​សំនួរ​ពាក់ព័ន្ធ​ជាមួយនិង​ការប្រើប្រាស់​លើ​ទ្រូងផ្លូវ​យក​រង្វាន់​ជា​មួកសុវត្ថិភាព​ផងដែរ ។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះដែរ មន្ត្រីនគរបាល​នៃ​ស្នងការ​ខេត្ត បានធ្វើការ​អំពាវនាវ​បន្ថែមទៀត ដោយ​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ក្នុងការ​អនុវត្ត​ច្បាប់​ថ្មី​នេះ គឺ​អនុវត្ត​ទៅលើ​តែ​អ្នកប្រើប្រាស់​លើ​ទ្រូងផ្លូវ ដែល​ល្មើសច្បាប់​តែប៉ុណ្ណោះ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ឯកសារ​គ្រប់គ្រាន់ ឬ​មាន​មួកសុវត្ថិភាព មាន​កញ្ចក់​មើល​ក្រោយ និង​ផ្លាកលេខ​នោះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ មិន​ធ្វើ​ការហៅ​ឈប់​ឬ​សួរនាំ​ដើម្បី​ផាកពិន័យ​ឡើយ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​ទប់​កាត់បន្ថយ នៅ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទាំងអស់គ្នា​៕
ដោយ​៖​តាកែវ​

spot_img
×