Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ជំរុញ​ឲ្យ​អធិការ​ស្រុក​ព្រៃកប្បាស ព​ន្លឿ​ន​លើ​ការងារ​ផ្តល់​សេវាសាធារណៈ ដល់​ប្រជាពលរដ្ឋ និង​បង្កើន​កា​រយ៉ា​ម​ល្បាត នៅតាម​ទីប្រជុំជន

spot_img

​តាកែវ​៖ ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ជំរុញ​ឲ្យ​អធិការនគរបាល​ស្រុក​ថ្មី ត្រូវតែ​បន្ត​ផ្តល់​សេវាសាធារណៈ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ឲ្យ​បាន​លឿន​និង​រហ័ស ជាពិសេស​ត្រូវ​បន្ថែម​កម្លាំង​ចុះ​យាម និង​ល្បាត​នៅតាម​គោលដៅ​ទីប្រជុំជន​នានា​ក្នុងស្រុក ដើម្បី​ទុបស្កាត់​ការកើតមាន​ឡើង នៅ​អំពើចោរកម្ម ក្មេង​ទំនើង​បងតូច​បងធំ ជាការ​ធានា​ឲ្យ​បាន​លើ​សុវត្ថិភាព​ភូមិ​ឃុំ ។ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង លោក ឡេង ប៊ុនឡុង ជា​អធិការនគរបាល​ស្រុក​ព្រៃកប្បាស​ថ្មី​ជំនួស​លោក ជុំ​ឈឿន អធិការ​ស្រុក​ចាស់ ដែល​ឈរជើង​នៅ​អធិការ​ស្រុក​បាន​ជាង​៣០​ឆ្នាំ​ត្រូវ ចូលនិវត្តន៍ កាលពី​រសៀល​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០២០ ។​

​ឯកឧត្តម​ស្នងការ​បាន​បន្តថា មួយរយៈ​ពេលកន្លងមក ប៉ុន្មាន​ឆ្នាំ​ដែល​លោក​មកកាន់​មុខតំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ លោក​សង្កេតឃើញ​មាន​អធិការ​ស្រុក​ពីររូប ដែលជា​ជើងចាស់ ច្បាស់​លើ​បទពិសោធន៍​ការងារ មាន​អធិការ​ស្រុក​បាទី និង​អធិការ​ស្រុក​ព្រៃកប្បាស ដែល​ពួកគាត់​ទាំងពី​សុទ្ធសឹងតែ​ដល់​អាយុ​ចូលនិវត្តន៍ ដូច្នេះ​ចំពោះ​អធិការ​ថ្មី ត្រូវ​អនុវត្តតាម​កិច្ចការងារ​អនុវត្តន៍​ណា​ល្អៗ ពី​អធិការ​ចាស់ ដើម្បី​ធានា​នៅ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​បង្ក្រាប​រាល់​បទល្មើស ដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន ហើយ​បើសិន​ជាមាន​ការងារ​មួយចំនួន នៅមាន​ការងឿងឆ្ងល់ អាច​សុំ​យ​កប​ល់ពី​អធិការ​ចាស់ ដើម្បី​អនុវត្ត​ការងារ​នាពេល​បច្ចុប្បន្ន​ឲ្យ​ទទួលបាន​ជោគជ័យ ។

​ជាមួយគ្នានេះដែរ លោកស្នងការ​ក៏បាន​ណែនាំ​បន្ថែម ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ចូលរួម​សកម្មភាព និង​អាជ្ញាធរ​មូលដ្ឋាន​លើ​ការងារ​រួមគ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ខណៈដែល​នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​មានការ​ថម​ថយ ចុះ​ចំពោះ​ការកើតមាន​ឡើង នៅ​ជំងឺ​កូ​វីដ​១៩​នេះ ក៏ពិតមែន ក៏ប៉ុន្តែ​យើង​នៅតែ​អនុវត្ត និង​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច ទៅលើ​ការឆ្លង​រីក​រាលដាល នៅក្នុង​សហគមន៍ មួយវិញទៀត ត្រូវតែ​អនុវត្ត​វិធានការ​អនាម័យ ជាមួយនិង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៕
​ដោយ​៖​តាកែវ​


spot_img
×