Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ៖ កម្ពុជា​មិនទាន់​ឃើញ​មាន​បញ្ហា​ធំដុំ​នៅឡើយ​ទេ ពាក់ព័ន្ធ​អំពើហិង្សា​លើ​ហ្វូងមនុស្ស​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ បាន​អះអាងថា កម្ពុជា​មិនទាន់​ឃើញ​មាន​បញ្ហា​នេះ​ធំដុំ​នៅឡើយ​ទេ ពាក់ព័ន្ធ​អំពើហិង្សា​ហ្វូងមនុស្ស ហើយ​ឯកឧត្តម បានស្នើ​រក​ការពិនិត្យ​ជាមុន នូវ​គម្រោង​ស្នើ របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លើ​បញ្ហា​បណ្តុះបណ្តាល និង​ការ​ចង់ដឹង​អំពី​កម្រិត និង​តថភាព​នៃ​សំណើ​របាយការណ៍​នោះ​សិន​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ ស្នងការ​នគរបាលជាតិ បានអនុញ្ញាត​ឲ្យ​លោក Pradeep Wagle តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ចូលជួប​ស​ម្កែ​ង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក Pradeep Wagle បានលើកឡើង​អំពី​ចំណង​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​បានកំណត់​តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​។ លោក​បានលើកឡើង​នូវ​គោលការណ៍​ទប់ស្កាត់​ហិង្សា​ហ្វូងមនុស្ស Mob Violence និង​ការស្នើ​រក​ការបណ្តុះបណ្តាល លើ​កម្លាំង​នគរបាល​ពាក់ព័ន្ធ​នឹង​ការគោរព​សិទ្ធិមនុស្ស​។ មន្ត្រី​អង្គការសហប្រជាជាតិ​រូបនេះ បានស្នើ​រក​កិច្ចសហការ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ការធ្វើ​កិច្ចការ​រួមគ្នា​លើ​បញ្ហា​ការបណ្តុះបណ្តាល​នេះ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ចាត់ទុក​ជំនួប​ថ្ងៃទី​១០​មិថុនា​នេះ គឺជា​ជំនួប​ដ៏​សំខាន់​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជាមួយនឹង​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​ជាការ​ផ្លាស់ប្តូរ​ទស្សនៈ​ថ្មី​មួយ រវាង​គ្នា​ទៅវិញទៅមក ហើយក៏​ជា​សារ​មួយ​ដើម្បី​បញ្ជាក់​ទៅ​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការ​រាជធានី​-​ខេត្ត ថា ថ្នាក់ដឹកនាំ​អង្គភាព​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​។

​ពាក់ព័ន្ធ​អំពើហិង្សា​ហ្វូងមនុស្ស ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឆ្លើយថា កម្ពុជា​មិនទាន់​ឃើញ​មាន​បញ្ហា​នេះ​ធំដុំ​នៅឡើយ​ទេ ប៉ុន្តែ​បាន​គាំទ្រ​លើ​ការអប់រំ​បណ្តុះបណ្តាល​នានា​លើ​កងកម្លាំង​នគរបាល​។ ឯកឧត្តម ក៏បាន​ស្នើ​រក​ការពិនិត្យ​ជាមុន​នូវ​គម្រោង​ស្នើ របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លើ​បញ្ហា​បណ្តុះបណ្តាល និង​ការ​ចង់ដឹង​អំពី​កម្រិត និង​តថភាព​នៃ​សំណើ​របាយការណ៍​នោះ​សិន​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បានលើកឡើង​អំពី​ភាពជាក់ស្តែង​ពិតប្រាកដ នូវ​កត្តា​អនុវត្ត​ច្បាប់ និង​ការគោរព​សិទ្ធិសេរីភាព​ដែល​ចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​បានលើកឡើង​អំពី​អំពើ​អនាធិបតេយ្យ​របស់​ក្រុម​មួយចំនួន ដែល​ចូលចិត្ត​ធ្វើ​កិច្ច​ការបំពាន​ប្រឆាំងនឹង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ស្លាក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ ពាក់ព័ន្ធ​និង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​បច្ចុប្បន្ន​មាន​ជំហរ​ពីរ​ខ្វែងគ្នា ភាគច្រើន​គេ​ចោទថា​រាជរដ្ឋាភិបាល ឬ​កម្លាំង​នគរបាល​បិទ​សិទ្ធិសេរីភាព តែ​តាមពិត​ច្បាប់​គឺ​អនុញ្ញាត​ឲ្យ​បញ្ចេញ​សិទ្ធិសេរីភាព តែ​ត្រូវមាន​ការស្នើសុំ និង​ជូនដំណឹង និង​ត្រូវមាន​ការគាំទ្រ​ពី​អាជ្ញាធរ មិនត្រូវ​ធ្វើ​អ្វី​ដោយ​បំពាន​ច្បាប់​នោះទេ​។

​ឯកឧត្តម បាន​បញ្ជាក់ថា លើ​លោក​នេះ​បើ​គ្មាន​ច្បាប់​គ្រប់គ្រង​ទេ ប្រទេស​នឹង​ទៅជា​អាណាធិបតេយ្យ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​យោគយល់​ក្នុងការ​បញ្ចេញមតិ ចង់​ធ្វើ​កូដកម្ម បាតុកម្ម ត្រូវតែ​ធ្វើតាម​នីតិវិធី​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ក្នុង​កិច្ចពិភាក្សា​នោះ​ផងដែរ នៅបាន​លើកឡើង អំពី​សភាពការណ៍​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​នៅក្រៅ​ប្រទេស ជាពិសេស​ហេតុការណ៍ ដែល​បាននិងកំពុង​កើតឡើង​នៅក្នុង​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការខឹង​សម្បារ​របស់​ព​ល​រដ្ឋ ក្រោយ​ការបាត់​បង់ជីវិត​ពល​រដ្ឋ​ស្បែក​ខ្មៅ​ម្នាក់ ដែល​បង្ក​ការខឹង​សម្បារ​ធ្វើ​ឲ្យ​បាតុកម្ម​តវ៉ា​ទូទាំង​សហរដ្ឋអាមេរិក​នោះ​ផងដែរ​។​

​ក្នុងជំនួប​នេះដែរ ភាគី​ទាំងពីរ​នឹង​បន្ត​សហការគ្នា​គ្រប់ពេលវេលា ក្នុងករណី​ខាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធមនុស្ស ចង់​ជួបពិភាក្សា​ការងារ​ជាមួយ​នាយកដ្ឋាន​ជំនាញ និង​ស្នងការ​រាជធានី​-​ខេត្ត អគ្គស្នងការ​នគរបាល​ជាតិ នឹង​បង្កលក្ខណៈ បើកទូលាយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​អង្គភាព​សិទ្ធិមនុស្ស​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×