Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល បូមទឹក​បញ្ចូល​ក្នុង​ក​សិន្ធុ​វត្ត​បាគង ដើម្បី​សង្គ្រោះ​ត្រី​

spot_img

​សៀមរាប ៖ នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង​៨​និង​២០​នាទី រហូតដល់​ម៉ោង​៥​និង​២០​នាទី កម្លាំង​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង និង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រៀបចំ​បូម​យក​ទឹក​បង្ហូរ​បញ្ចូល​ទឹក​ក​សិន្ធុ​វត្ត​បាគង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការរង ទទួល​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនោះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៦​គ្រឿង ប្រើ​ទឹក​សរុប​អស់​ចំនួន​២៤ ឡាន ក្នុងនោះ​មាន ៖ ១. រថយន្ដ​ពន្លត់​អគ្គិភ័យ ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​២ គ្រឿង ប្រើប្រាស់​ទឹក​អស់ ៦​រថយន្ត ។ ២. រថយន្ដ​ពន្លត់​អគ្គិភ័យ អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៨​រថយន្ត ។ ៣. រថយន្ដ​ពន្លត់​អគ្គិភ័យ កងរាជអាវុធហត្ថ​ខេត្ត ចំនួន​២​គ្រឿង​ប្រើប្រាស់​ទឹក​អស់ ៧​រថយន្ត និង​៤. រថយន្ដ​ពន្លត់​អគ្គិភ័យ អាជ្ញាធរ​អ​ប្សា​រា ចំនួន ១ គ្រឿង​ប្រើប្រាស់​ទឹក​អស់ ៣​រថយន្ត ។​

​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​និយាយថា ក្រោម​ការជួយ​ជំរុញ​គាំទ្រ និង​យកចិត្ត​ដាក់​ខ្ពស់ ពី​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក្រុមការងារ​ត្រូវបាន​ចែកចេញជា​បី​ក្រុម គឺ​ក្រុម ទី​១ ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​ដឹក​ទឹក​ចំនួន ៦​គ្រឿង ក្នុងនោះ​មាន រថយន្ត​មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ២​គ្រឿង ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ២​គ្រឿង អធិការនគរបាល​ស្រុក​ប្រាសាទបាគង ១​គ្រឿង និង​រថយន្ត​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ១​គ្រឿង ដឹក​ទឹក​យកមក​បូម​បញ្ចូល​ក្នុង​ក​សិន្ធុ​ដើម្បី​សង្គ្រោះ​ត្រី​ជំហាន​ដំបូង បាន​ចំនួន ១៨​ឡាន ។ ក្រុមទី​២ អនុវត្ត​ដោយ​ក្រុមការងារ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បុក​អណ្តូង​បាន​ជម្រៅ ប្រមាណ​៣០​ម៉ែត្រ​ហើយ កំពុង​ត្រៀម​បូម​ចេញ ។ ក្រុមទី​៣ ជា​ក្រុម​ជីក​ស្រះ​ដោយ​ដៃ ក្នុង​ក​សិន្ធុ​នេះ មាន​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា មន្ត្រី​សាលាស្រុក និង​បងប្អូន​ប្រជាពលរដ្ឋ ស្ម​គ្រ័​ចិត្ត​ចូលរួម ព្រោះ​គ្រឿងចក្រ​មិនអាច​ចូលធ្វើការ​បាន ដើម្បី​ត្រៀម​ផ្ទេរ​ត្រី​ដែល​នៅ​សេសសល់ ចូលមក​កន្លែង​ថ្មី​នេះ ។

​លោក សូរ ប្លា​តុង បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​នេះ កម្លាំង​គណៈ​បញ្ចា​ការឯកភាព​ស្រុក ប្រមាណ​១៣០​នាក់ និង​បញ្ជូនទៅ​បន្ថែម​សំរាប់​ចូលរួម ក្នុង​ការជួយ​ជីក​ស្រះ​បន្ត​។

​តាម​ការសង្កេត​បន្ទាប់​ពី​យើង​បាន​បូមទឹក​ចូលក្នុង​កសិណ ហើយ​ត្រី​ជាច្រើន ដែល​នៅ​សេសសល់ បានចាប់ផ្តើម​ហែល​ទឹក​ផ្លាស់ប្តូរ​ទីតាំង ដែល​អាច​ឲ្យ​យើង​សន្និដ្ឋានបាន ថា​យើង​នៅមាន​ឱកាស​ច្រើន សម្រាប់​កិច្ចការងារ​ជួយសង្គ្រោះ​ត្រី​ទាំងនេះ​បាន​ផងដែរ​។ ក​សិន្ធុ​នេះ បាន​រីង​ទឹក​អស់ បណ្តាល​ឲ្យ​ត្រី​ប្រា​ធំៗ​ជាង​១០​ក្បាល បាន​ងាប់ ហើយ​គណៈកម្មការ​វត្ត បាន​ត្រី​ទៅ​កប់ ចំណែក​ត្រី​ធំៗ​មួយចំនួនទៀត ត្រូវបាន​យកចេញ​ទៅ​លែង​នៅ​ទីតាំង​ផ្សេង ដើម្បី​សង្គ្រោះ​ជីវិត​៕
​ដោយ​៖​កូ​ឡាប​


spot_img
×