Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូរ៉េខាងជើង ប្រាប់​អា​មេ​រិច​ឲ្យ​បិតមាត់ កុំ​លូកលាន់​ចូលក្នុង​កិច្ចការ​របស់​កូរ៉េ​ទាំងពីរ​

spot_img

​ប្រទេស​កូរ៉េខាងជើង នៅ​ថ្ងៃ​ព្រ​ហ្ប​តិ៍​នេះ បាន​និយាយថា សហរដ្ឋ​អា​មេ​រិច​មិនមាន​សិទ្ធិ​ក្នុងការ​និយាយ​ពី​បញ្ហា​អន្តរ​កូរ៉េ​ឡើយ និង​ប្រាប់​អា​មេ​រិច​ឲ្យ​នៅ​ស្ងៀម ប្រសិនជា​អា​មេ​រិច​ចង់​ឲ្យ​ការបោះឆ្នោត​ប្រធានាធិបតី​អា​មេ​រិច​នាពេលខាងមុខ​ដំណើរ​ទៅបាន​ល្អ​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​។​

​ការប្រកាស​របស់​កូរ៉េខាងជើង​កើតឡើង ក្រោយពេល​ក្រសួងការបរទេស​អា​មេ​រិច​បាន​សម្តែង​ការខកចិត្ត ចំពោះ​កូរ៉េខាងជើង​ដែល​បាន​ផ្អាក​បណ្តាញ​ទំនាក់ទំនង​ទាំងអស់ ជាមួយនឹង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​។​

“​បើ​អា​មេ​រិច​ព្យាយាម​លូកលាន់​ចូលក្នុង​កិច្ចការ​របស់​អ្នកដទៃ ឆ្ងាយ​ជាង​ការយកចិត្តទុកដាក់​លើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន នៅពេលដែល​ស្ថានភាព​នយោបាយ កំពុងស្ថិត​ក្នុង​ភាពច្របូកច្របល់​ខ្លាំង អា​មេ​រិច​អាច​នឹង​ជួប​រឿង​មិនល្អ​ដែល​ពិបាក​ដោះស្រាយ​”​។ នេះ​ជាការ​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការ​របស់លោក Kwon Jong Gun អគ្គនាយក​សម្រាប់​កិច្ចការ​អា​មេ​រិច នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង​។​

“​អា​មេ​រិច​គួរ​ទប់​អណ្តាត​ខ្លួន និង​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន ប្រសិនជា​ខ្លួន​ចង់​ជួប​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​”​។​

​លោក​ថ្លែង​ទៀតថា “​វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​ផលប្រយោជន៍​អា​មេ​រិច​នោះទេ វា​ថែមទាំង​ល្អ​សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ដូចនឹង​ជិត​ចូលមក​ដល់​ផងដែរ​”​។​

​គេ​មិន​បានដឹង​ច្បាស់​ពីអ្វី​ដែល​កូរ៉េខាងជើង នឹងធ្វើ​ដើម្បី​រំខាន​ដល់​ការបោះ​ឆ្នោះ ឬ​បង្កបញ្ហា​ដល់​ការ​ដល់​យុទ្ធនាការ​បោះឆ្នោត របស់លោក​ដូ​ណា​ល់ ត្រាំ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារ​នេះ ប្រទេស​កូរ៉េខាងជើង​បាន​កាត់ផ្តាច់​បណ្តាល​ទំនាក់ទំនង​ទាំងអស់​ជាមួយនឹង​កូរ៉េខាងត្បូង រួមទាំង​បណ្តាល​ទំនាក់ទំនង​បន្ទាន់​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។ កូរ៉េខាងជើង​ចោទ​កូរ៉េខាងត្បូង​ថា បាន​ឲ្យ​ជន​ផ្តាច់ខ្លួន​បង្ហោះ​ខិ​ត្ត​ប័​ណ្ឌ​ចូលក្នុង​ទឹកដី​កូរ៉េខាងជើង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×