Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់​លែង​ជាប់​ហើយ​! ធុង​ស្ពេ​ត្រូ ចេញ​វីដេអូ​បកអាក្រាត​ចរិត​ពិត សុខា ខ្ទេច​គ្មាន​សល់ ជាម​នុស្ស​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គេ​សង្កេតឃើញថា តារា Tik Tok សុខា បាន​ក្លាយជា​ប្រធានបទ​ចាប់អារម្មណ៍​តាមដាន​ខ្លាំង​មួយ ពី​សំណាក់​បងប្អូន​នៅលើ​បណ្តេញ​សង្គម បន្ទាប់ពី​រូបនាង​ត្រូវបាន​គេ​ជោ​យ​ជ្រោមជ្រែង រហូត​គ្លីនិក​កែ​សម្ផស្ស «​ម្លិះ​» ទទួល​យកទៅ​កែ​សម្ផស្ស និង​សូម្បី​ឧបត្ថម្ភ​ម៉ូតូ Scoopy ១​គ្រឿង​ផងដែរ​។​

​តែ​ទោះយ៉ាងណា បុគ្គល សុខា ដែល​គេ​និយាយថា​ជាម​នុស្ស​ឆ្កួត​ឡប់​មិន​ខុស​នោះ បានធ្វើ​ឲ្យ​ម្ចាស់​គ្លីនិក​ខាងលើ​ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បុគ្គល​រូបនេះ បាន​ទម្លាយ​ចេញ​រឿង​ផ្ទៃក្នុង​របស់​គ្លីនិក ខណៈពេល​កំពុង Live វីដេអូ​ផឹកស៊ី​មួយ ក្រោយពេល​កែ​សម្ផស្ស​រួច​។ ប៉ុន្តែ អ្វីៗ​ទាំងអស់​ដែល​សុខា​បាន​ធ្វើឡើង​នេះ ត្រូវបាន​ម្ចាស់​គ្លីនិក​អត់ឱន​ទោស​ឲ្យ ខណៈ​រូបគេ​ក៏​បានចេញ​វីដេអូ​សុំទោស​ដោយនិយាយ​ចោទប្រកាន់ថា មិត្តភក្តិ​ខ្លួន​មានបំណង​ចង់​ធ្វើបាប ព្រោះ​ខណៈពេល​និយាយ​ចេញ​រឿង​មិន​គប្បី​នោះ គឺ​ខ្លួន​ពុំបាន​ដឹងថា​មិត្តភក្តិ​នោះ Live វីដេអូ​ទេ​។

​ប៉ុន្តែ ខណៈ​លោក អ៊ឹម ជីវ៉ា ដែលជា​អ្នក​ជួយ​ជ្រោមជ្រែង​ខ្លាំង​បំផុត បង្ហោះ​សារ​ដៀល​ដល់​បុគ្គល សុខា មិនបាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ​តារា​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ តារា ធុង​ស្ពេ​ត្រូ បាន​បង្ហោះ​វីដេអូ និយាយ​ពី​អត្ត​ច​រិ​ក សុខា យ៉ាង​ចាស់ៗ​ដៃ​តែម្តង​។ ក្នុងនោះ ធុង​ស្ពេ​ត្រូ បាន​ទម្លាយ​ចេញ​ទាំង​ហួសៗ​ចិត្ត​ថា​៖ «​បុគ្គល សុខា ជា​ប្រភេទ​មនុស្ស មិនមាន​កំណើត ដែល​គេ​ខំ​មាន​ទឹកចិត្ត​ជួយ​ហើយ បែរជា​មិនចេះ​ក្ដោប​ឱកាសល្អៗ​សម្រាប់​ខ្លួនឯង ហើយ សុខា ក៏​ជា​មនុស្ស​ម្នាក់​ដែល​និយាយស្ដី មិនដឹង​ក្បាល មិនដឹង​កន្ទុយ​នោះទេ ពោល​បើទោះបី​ប្រើ​ឡាន​ស្ទួ​ច ក៏​ស្ទួ​ច​មិន​ឡើង​ដែរ​»​។​

​លោក​ក៏​ទទួលស្គាល់ថា នៅពេល​ឃើញ​គេ​ដៀល​មើលងាយ សុខា ថា​ជាម​នុស្ស​ឆ្កួត ឡប់ មិនគួរណា​យកទៅ​សម្តែង​ឲ្យ​ខូច​តម្លៃ​សិ​ល្បះ លោក​និង​លោក អ៊ឹម ជីវ៉ា ក៏បាន​ជួយ​យកចិត្តទុកដាក់​ជ្រោមជ្រែង និង​ផ្តល់​កម្លាំងចិត្ត​ដល់​សុខា ប៉ុន្តែ ពិតជា​មិន​នឹកស្មាន ពេល​ស្គាល់​សុខា​កាន់​យួរ ព្រោះតែ​គាត់​ក៏មាន​វិបត្តិ​ផ្លូវចិត្ត និង​សតិអារម្មណ៍ មាន​អត្តចរិត​មិន​សមរម្យ មិន​ថា​ពេល​និយាយស្ដី​ម្ដងៗ​។ លោក​ក៏បាន​អះអាងថា ទោះបី​បងប្អូន​វ៉ៃ​សុខា​ទាល់តែ​ងាប់​ទៀត ឬ យក​ច្រវាក់​អូស​កទៀត ក៏​សុខា​មិន​កែខ្លួន​ឡើយ ព្រោះតែ​ច​រិ​ក​ពី​ធម្មជាតិ​របស់គាត់​ប៉ុណ្ណឹង​ទៅហើយ​។​

​ចំណែក​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២០​ថា “​សត្វ​ក្រពើ សត្វ​តិរច្ឆាន សត្វ​អ​សិ​រ្ពិ​ស ទោះបី​ខំ​លើកតម្កើង ដុសលៀង​វា​ឲ្យ​ផុតពី​ជាតិ​ជាស​ត្វ​ឬ​ចង់​ចិញ្ចឹម​វា​ឲ្យ​ចូល​ក្នុងសង្គម ដ៏​ស៊ី​វិ​ល័យ​ក៏​វា​នៅតែ​មិនអាច​កែ​ចេញពី​សារធាតុ​ជាស​ត្វ​បាន​ដដែល ! ព្រោះ​ចរិត​សត្វ​ក្រពើ​មិន​អាចមក​ដេក​លើ​ពូក​ជាមួយ​មនុស្ស​បានទេ ! មិន​ខុសពី​មនុស្ស​ទេ មនុស្ស​ដែល​ខ្ញុំ​ជួយ​បាន ខ្ញុំ​ជួយ​និង​ឲ្យ​អស់ពី​លទ្ធភាព តែបើ​គេ​មិនចេះ​កែ មិនចេះ​ជួយ​ខ្លួនឯង ខ្ញុំ​ក៏​មិនអាច​មិន​ជួយ​បន្តទៀត​បានទេ​..! ខ្ញុំ​មិន​ស្តាយ​លុយ​ទេ តែ​ខ្ញុំ​ស្តាយ​ពេលវេលា ស្តាយ​ទឹកចិត្ត ដែល​ខំ​លះបង់​ធ្វើ​គ្រប់បែបយ៉ាង ដើម្បី​ខំ​កែ​ឲ្យ​ឡើង​ដែរ តែ​កែ​មិន​ឡើង តែ​មិន​អី​ទេ ចាប់​ថា​បាបកម្ម​ដែល​ពី​ជាតិ​មុន​ខ្ញុំ​ជំពាក់​គេ ជាតិ​នេះ​ខ្ញុំ​សង​វិញ​ហើយ​.! អ្នកដឹង​បានដឹងថា​ខំ​ហត់​និង​ចាប់​និង​ឈឺចិត្ត​ប៉ុណ្ណា ដែល​ខំ​ជួយ​មនុស្ស​ហើយ​បែ​ជា​បានទទួល​កំហុស​មកវិញ តែ​ខ្ញុំ​មិន​ខឹង​បងប្អូន​ដែល​ជេរ​ខ្ញុំ​ទេ ..! ហើយក៏​ទុក​ថា​ជា​បទពិសោធន៍​នែ​មេរៀន​ជីវិត​ខ្ញុំ​ចុះ​។ លើ​ក្បាលមាន​មេឃ ក្រោម​ជើង​ជាន់ដី អំពើ​ល្អ​អាក្រក់​មិនអាច​ច្របាច់​បញ្ចូល​គ្នា​បានទេ អំពើ​ល្អ​មិន​សាបសូន្យ “៕

ដោយ​៖ លឹម ហុង​

<iframe src=”https://web.facebook.com/plugins/video.php?href=https://web.facebook.com/832919283748533/videos/575388480022210/&show_text=0&width=267″ width=”267″ height=”476″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowTransparency=”true” allowFullScreen=”true”></iframe>​

spot_img
×