Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង ១០​នាក់ សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅ​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ១១​ករណី និង​ករណី​សង្ស័យ​ចំនួន ៤​នៅ​ចុង​ថ្ងៃ​ពុធ​ម្សិលមិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​ជាតិចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការឆ្លង​ថ្មី​ទាំងអស់​ទាក់ទង​ទៅនឹង​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ពី​ក្រៅប្រទេស​។​

​បច្ចុប្បន្ន ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ចិន​មាន ៨៣.០៥៧​នាក់ និង​ស្លាប់​ចំនួន ៤.៦៣៤​នាក់​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ វីរុស​នេះ​បាន​រាតត្បាត​យ៉ាង​លឿន​ជុំវិញ​ពិភពលោក​។​

​បច្ចុប្បន្ន វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៧​លាន​នាក់ និង​សម្លាប់​ជីវិត​មនុស្ស​ជាង ៤០៤.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×