Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​ពលរដ្ឋ​ឲ្យ​ខំ​មិន​ចូល​ផេ​ក “​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​” ប្រសិនបើ​នៅមាន​មន្ត្រី​តាម​បណ្តា​ខណ្ឌ និង​ប៉ុស្តិ៍​ណា បម្រើ​ប្រជាពលរដ្ឋ និង​ផ្តល់​សេវាសាធារណៈ​ផ្សេងៗ​

spot_img

​ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ស ថេត បាន​ថ្លែងថា បើ​នៅមាន​មន្ត្រី​តាម​បណ្តា​ខណ្ឌ និង​ប៉ុស្តិ៍​ណា បម្រើ​ប្រជាពលរដ្ឋ និង​ផ្តល់​សេវាសាធារណៈ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​មិនបាន​ល្អ សូម​ខំ​មិន​ចូល​ផេ​ក «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» ឬ ទំនាក់ទំនង​មក​លេខ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​។​

​បើតាម​ការលើកឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក ស ថេត នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា មួយរយៈ​ពេលកន្លងមក​នេះ សង្កេតឃើញថា ដោយ​ការ​អនុវត្តបាន​យ៉ាង​ល្អ តាម​ការណែនាំ​របស់​ឯក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ របស់​មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការ​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុងការ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ប្រើប្រាស់​សម្តី និង​កាយវិការ​ឲ្យ​បាន​សមរម្យ ជាពិសេស​ផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​លឿន និង​ឆាប់រហ័ស​ក្នុង​ការធ្វើ​សៀវភៅ​ស្នាក់នៅ (​ក​២) សៀវភៅ​គ្រួសារ (​ក​៤) និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ល្អប្រសើរ ទាន់ពេលវេលា ទទួល​បានការ​សាទរ និង​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

​ដូច្នេះ​ប្រសិនបើ​នៅមាន​សេសសល់​មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ ខណ្ឌ និង​ប៉ុស្តិ៍​ណា ដែល​អនុវត្ត​ការងារ និង​បម្រើ​ប្រជាពលរដ្ឋ​មិនបាន​ល្អ ដូចជា មិន​ទទួល​ពាក្យបណ្តឹង ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ ទទួល​ឯកសារ​ពី​ប្រជាពលរដ្ឋ​ទុក​យូរ​ជ្រុល​មិន​ធ្វើ​ជូន​ប្រជាពលរដ្ឋ សូមជួយ​រាយការណ៍​មកកាន់​ផេ​ក «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» ឬក៏​ទំនាក់ទំនង​មក​លេខ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ 069 516 999 ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​នឹង​ទទួលយក​រាល់​ខំ​មិន​របស់​ប្រជាពលរដ្ឋ ៕

ដោយ​៖​កូ​ឡាប​

spot_img
×