Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុរេន ដាំ​ដុះ​ជា​លើកដំបូង នៅ​ខេត្តកំពង់ស្ពឺ​

spot_img

​កំពង់ស្ពឺ ៖ ដើម​ទុរេន ប្រមាណ​ជាង​២០០០​ដើម កំពុង​ដាំ​ដុះ​ដាំ នៅ​ក្នុងភូមិ​ស្រែព្រីង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ការដាំ​ទុរេន​លើកដំបូង​នៅ​ខេត្តកំពង់ស្ពឺ​នេះ កំពុង​បាន​ផល និង​ត្រូវការ​ជំនួយ​បច្ចេកទេស​បន្ថែមទៀត​។​

​ចំការ​ទុរេន​នេះ មាន​ម្ចាស់​ឈ្មោះ កុម តេង អាយុ ៥២​ឆ្នាំ កំពុង​ដាំ​ដុះ​នៅ​ទីតាំង​ខាងលើ ហើយ​មាន​អាយុ ៤​ឆ្នាំ និង​កំពុង​ទទួលបាន​ផល​បណ្ដើរៗ ប្រមាណ​ជា​១០%​។ ទន្ទឹមនឹង​ចំការ​ទុរេន​នេះ​ត្រូវការ​ជំនួយ​បច្ចេកទេស​ពី​អ្នកមាន​បទពិសោធន៍ ពិសេស​ត្រូវ​ការជួយជ្រោមជ្រែង​ពី​អ្នក​ដែល​ពាក់ព័ន្ធ ដើម្បីឱ្យ​ការដាំ​នេះ​មាន​ភាពជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។​

​ជាមួយគ្នានេះ អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​ទៅដល់​ចំការ​ផ្ទាល់ និង​បាន​ពិនិត្យមើល​ការដាំដុះ​របស់​កសិករ​។ ដោយ​លោក​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​បាន​ផ្តល់នៅ​អនុសាសន៍​អំពី​ការថែទាំ និង​របៀប​ដាំ​ដុះ​បន្ថែម ឱ្យស្រប​តាម​បច្ចេកទេស​កសិកម្ម ដើម្បីឱ្យ​ទទួលបាន​ផលចំណេញ​ទៅតាម​កម្រិត​នៃ​ការដាំដុះ​។​

​គួរ​បញ្ជាក់ថា កម្ពុ​ជាមាន​ចំការ​ទុរេន ដាំ​ដុះ​ជាច្រើន ដូចជា​នៅ​ខេត្តកំពត កែប ព្រះសីហនុ កោះកុង បាត់ដំបង ប៉ៃលិន កំពង់ចាម និង​មណ្ឌលគិរី ជាដើម ហើយ​សម្រាប់​ខេត្តកំពង់ស្ពឺ​នេះ គឺជា​លើកដំបូង​ដែល​កសិករ​បាន​យកមក​ដាំ​ដុះ បន្ទាប់ពី​ដំណាំ​ទំពាំងបាយជូ និង​ស្រកានាគ​៕
​ដោយ​៖​សម្ផស្ស​


spot_img
×