Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ ព្រម​ទទួលយក​ការសម្របសម្រួល បញ្ឈប់​ការតវ៉ា ជាមួយ​ក្រុមហ៊ុន​ដាំចេក​

spot_img

ស្ទឹងត្រែង​៖ កម្មករ​នៅក្នុង​ក្រុមហ៊ុន​អង្គ​បា​ណា​ណា បាន​យល់ព្រម​ពី​ការសម្របសម្រួល និង​បញ្ឈប់​ការតវ៉ា​ជាមួយ​ក្រុមហ៊ុន មាន​ទីតាំងនៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​លោក​បួរ វិ​រុន ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តស្ទឹងត្រែង បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០​ថា កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​អង្គ​របា​ណា​ណា ដែល​តវ៉ា​រឿង​ប្រាក់ខែ និង​ទាមទារ​សិទ្ធិ​ការងារ​កាលពី​ថ្ងៃទី ៩ មិថុនា បាន​យល់ព្រម​ការសម្របសម្រួល​ចំនួន ៤ ចំណុច​រវាង​កម្មករ​និង​មេការ​ក្រុមហ៊ុន​ហើយ​។​

​លោក ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត បាន​បន្តថា កម្មករ​បាន​យល់ព្រម​ចំនួន ៤​ចំណុច ក្រោយពី​លោក​ចុះទៅ​សម្របសម្រួល​។​

​លោក​វិ​រុន បាន​លើកឡើងថា កម្មករ​បានស្នើ​សុំ​ចំនួន ៥ ចំណុច ទៅកាន់​ក្រុមហ៊ុន​។ មានដូចជា ចំណុច​ទី ១ មិន​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម លើ​វេន​ការងារ (​សម្រាក​មួយថ្ងៃ​ធ្វើ​មួយថ្ងៃ​)​។ ទី​២ ផ្នែក​ការងារ​វេច​ខ្ចប់ សុំ​ឲ្យ​ក្រុមហ៊ុន​រក្សា​កម្មករ​ចាស់ ឲ្យ​នៅ​បម្រើ​ការងារ​ដដែល​។ ចំណុច​ទី ៣ ការងារ​កាច់​ផ្កា​ស្រោប​ចេក ចងខ្សែ​ចេក​សុំឱ្យ​មានការ​ទូទាត់​ប្រាក់​ឈ្នួល ឲ្យ​បាន​ទៀងទាត់ ក្រោយ​បំពេញការងារ​រួច​។ ចំណុច​ទី ៤ ការងារ​តាម​ឡូត៍​សុំ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ប្រាក់​ឈ្នួល ឲ្យ​បាន​ត្រឹមត្រូវ​ដល់​មេ​ឡូត៍​នីមួយៗ​។​

​ការជួប​ចរចា​រវាង​កម្មករ និង​មេការ​ក្រុមហ៊ុន​ចំនួន​៤ ចំណុច​ខាងលើនេះ បាន​ព្រមព្រៀងគ្នា​បញ្ឈប់​ឲ្យ​មាន​ការតវ៉ា​។ ដោយឡែក​នៅ​មួយ​ចំណុច​ទៀត គឺ​ចំណុច​ទី ៥ ដែល​កម្មករ​បានលើកឡើង​នោះ​។ ចំណុច​ទី ៥ កម្មករ​លើកឡើងថា ករណី​មេការ​ក្រុមហ៊ុន មិន​ឲ្យ​មាន​ជ្រើសរើស​កម្មករ​ផ្ទាល់ខ្លួន​។ ចំណុច​ទី ៥ នេះ កម្មករ​និង​មេការ​ក្រុមហ៊ុន នៅ​ខ្វែងគំនិត​គ្នា​ដោះស្រាយ​មិនទាន់​ចេញ​នៅឡើយ​ទេ​។​

​លោក​ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​ជីវៈ​ខេត្ត បាន​បញ្ជាក់ថា ចំណុច​ទី ៥ តំណាង​កម្មករ នៅ​ប្រកាន់​ជំហរ​ទាមទារ​ដដែល​។ ចំណែក​តំណាង​ក្រុមហ៊ុន នៅតែ​ខ្វែងគំនិត​គ្នា​ដោះស្រាយ​មិនទាន់​ចប់​។​

​ការសម្របសម្រួល​ឃើញថា ៥ ចំណុច ដែល​កម្មករ​បានលើកឡើង ទាមទារ​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​ការងារ​នោះ​មាន ៤ ចំណុច បាន​យល់​ស្របគ្នា​ហើយ នៅសល់តែ​ចំណុច​ទី ៥ ពុំទាន់​ឯកភាពគ្នា​នៅឡើយ​។ ប៉ុន្តែ​កម្មករ​ទាំងអស់ បាន​យល់ព្រម​តាម​ការលើកឡើង របស់​ក្រុមហ៊ុន ក្រោយពី​មានការ​សម្របសម្រួល ពី​ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត ហើយ​បាន​យល់ព្រម​បម្រើ​ការងារ នៅក្នុង​ក្រុមហ៊ុន​តាម​មុខងារ​រៀងៗ​ខ្លួន​៕
​ដោយ​៖​សុខុម​

spot_img
×