Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​នឹង​ផ្លាស់ប្តូរ​ទីតាំង​ចាក់សំរាម ពី​ខណ្ឌដង្កោ ទៅ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុងស្រុក​អង្គស្នួល​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​ផ្លាស់ប្តូរ​ទីតាំង​ចាក់សំរាម​ពី​ខណ្ឌដង្កោ ទៅ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១ នៅក្នុង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​ទីតាំង​ចាក់សំរាម​នៅក្នុង​ខណ្ឌដង្កោ​បច្ចុប្បន្ន និង​រក្សា​ទុកជា​ទីតាំង​សម្រាប់​ផ្ទេរ​សំរាម​វិញ ។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ មិថុនា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា នៅពេលដែល​យើង​ផ្ទេរ​ទៅកាន់​ទីលាន​ចាក់សំរាម​ថ្មី​ហើយ​នោះ ទីតាំង​ចាក់សំរាម​ចាស់ ក្នុង​ខណ្ឌដង្កោ នឹង​ទុកជា​កន្លែង​ផ្ទេរ​សំរាម ។ ក្រៅពីនេះ​យើង​ក៏បាន​ជ្រើស​រើសយក​ទីតាំង​ផ្ទេរ​សំរាម​ចំនួន​បី​ផ្សេងទៀត នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ នៅ​ខណ្ឌ​ព្រែក​ព្នៅ​មាន​២​ទីតាំង ខណ្ឌ​សែន​សុខ មាន​១​ទីតាំង និង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​១​ទីតាំង​។

​លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដេញថ្លៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម​ចំនួន​បី​រួចហើយ ហើយ​ក្រោយពី​ក្រុមហ៊ុន​ទាំងបី បាន​អនុវត្ត​ការងារ​របស់ខ្លួន​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​ក្តៅ ហើយ​ចំពោះ​អ្នក​ដែល​មិនបាន​បង់ថ្លៃ​សំរាម នឹងមាន​វិធានការ​ចំពោះ​អ្នក​ទុកដាក់​សំរាម​អាណាធិបតេយ្យ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជុំវិញ​ជំងឺ​កូ​វីដ ១៩ ដែល​បាននិងកំពុង​រាតត្បាត​ពេញ​ពិភពលោក ហើយ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​ប្រទេសមួយ បាន​ប្រឈម​នឹង​បញ្ហា​នេះដែរ​នោះ លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់​ផងដែរ​ថា ជុំវិញ​ជំងឺ​កូ​វីដ ៩​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​មាន​វិធានការ​គ្រប់​ជ្រុងជ្រោយ ដោយបាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១៤ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការឆ្លង​ពី​ជំងឺ​កូ​វីដ​១៩​នេះ ទៅតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដោយបាន​ដាក់​ទីតាំង​ច​ត្តា​ទ្បី​ស័ក នៅតាម​សាលារៀន​មួយចំនួន​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ខាងលើនេះ ធ្វើឡើង​ក្រោម​វត្តមាន​លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ការងារ​ឲ្យ​កាន់តែ​ប្រសើរឡើង ទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ការបម្រើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ជាដើម​៕

​ដោយ​៖​កូ​ឡាប​

spot_img
×