Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​៦​នាក់ បម្រុង​លួច​ឆ្លងដែន ពី​កម្ពុជា ទៅ​ប្រទេស​ឡាវ ដោយ​មិនមាន​ឯកសារ​គ្រប់គ្រាន់​

spot_img

ស្ទឹងត្រែង​៖​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​អូរ​ស្វាយ​នៃ​វរៈ​ការពារ​ព្រំដែន​គោក​លេខ 701 បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​៦​នាក់ កាលពី​វេលា​ម៉ោងជាង 10 យប់​ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2020 ក្នុងភូមិ​សាស្ត្រ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​បង្ហើប​ឲ្យ​ដឹងថា ជនជាតិ​ចិន​ចំនួន​៦​នាក់ រួមទាំង​អ្នកបើកបរ​ជនជាតិខ្មែ​រ​ម្នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត​មួយគ្រឿង ម៉ាក​ស្តា​រិច​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ព្រះសីហនុ​2C9800​។​

បុរស​ជនជាតិខ្មែរ​ម្នាក់ ឈ្មោះ​តុំ ច័ន្ទ​បុរី ដឹក​ជនជាតិ​ចិន​ទាំង 6 នាក់ រួម​នឹង​សម្ភារ​បានធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​មកកាន់​ទិស​ឦ​សាន្ត បម្រុង​ឆ្លងដែន​តាម​ច្រករបៀង​ខេត្តស្ទឹងត្រែង ព្រំដែន​កម្ពុជា​ឡាវ​។ ហើយក៏​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​អូរ​ស្វាយ​វីរៈ​ការពារ​ព្រំដែន​លេខ 701 ឃាត់ខ្លួន​សួរនាំ រក​លិខិតស្នាម​ពាក់ព័ន្ធ​នឹង​គោលបំណង​លួច​ឆ្លងដែន ដោយ​ខុសច្បាប់ ទៅកាន់​ប្រទេស​ឡាវ​។​

បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន រកឃើញថា ជនជាតិ​ចិន​ទាំង​៦​នាក់ មិនមាន​លិខិតស្នាម​ឬ​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ធ្វើដំណើរ​ឆ្លងដែន ពី​ប្រទេស​កម្ពុជា កាត់​តាម​ច្រករបៀង​ភូមិសាស្ត្រ​ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ទៅកាន់​ប្រទេស​ឡាវ​នោះឡើយ​។​

ឃើញ​ដូចនេះហើយ នគរបាល​ខេត្តស្ទឹងត្រែង បាន​ទំនាក់ទំនង​ទៅកាន់​ថ្នាក់លើ ដើម្បី​បញ្ជូន​ជនជាតិ​ចិន​ទាំង​៦​នាក់ រួមទាំង​រថយន្ត​ស្តា​រិច​មួយគ្រឿង ទៅកាន់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ទាំងយប់​៕
​ដោយ​៖​សុខុម​


spot_img
×