Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​ដ៏​ល្អ​មួយ​នេះ បានធ្វើ​ឲ្យ​បុរស​ឥណ្ឌា​២​នាក់ ត្រូវបាន​លើកសរសើរ​ជា​វីរបុរស និង​សូម្បី​ថា​មិនមែន​ជនជាតិ​ឥណ្ឌា​សុទ្ធតែជា​មនុស្ស​ប្រមឹក​ទេ​!! (​វីដេអូ​)

spot_img

​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Mesh បាន​បង្ហោះ​វីដេអូ​បង្ហាញ​ទិដ្ឋភាព​ស្ត្រី​ម៉ាឡេស៊ី​វ័យក្មេង​ម្នាក់ ត្រូវបាន​ជួយសង្គ្រោះ​ជីវិត​ដោយ​បុរស​ឥណ្ឌា​មានទឹក​ចិត្តល្អៗ​២​នាក់ ខណៈ​ឃើញ​ស្ត្រី​នោះ​កំពុង​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​។​

​គាត់​បានសរសេរថា​៖ «​នេះ​ជា​រឿង​មួយ​ដែល​បុរស​ឥណ្ឌា​ចុះ​ពី​ឡាន ហើយ​ជួយសង្គ្រោះ​ស្ត្រី​ម៉ា​ឡេ​ម្នាក់​ពី​ការ​លោត​ចុះ​ពីលើ​ស្ពាន​។ មិនមែន​ប្រជាជន​ឥណ្ឌា​ទាំងអស់​សុទ្ធតែជា​មនុស្ស​ប្រមឹក​ទេ​។ វីរបុរស​ពិតប្រាកដ​មួយចំនួន​នៅតែមាន​នៅទីនេះ​។​»

​នៅក្នុង​វីដេអូ ស្ត្រី​ម្នាក់​អាច​ត្រូវបាន​គេ​មើលឃើញ​អង្គុយ​នៅលើ​បង្កាន់ដៃស្ពាន​គួរ​ឲ្យ​រន្ធត់​។ បន្ទាប់មក គេ​ក៏បាន​ឃើ​រថយន្ត​២​បាំង​កន្លះ​ពណ៌​ទឹកក្រូច​១​គ្រឿង បាន​បើក​ថយក្រោយ មក​ឈប់​អែប ខណៈ​បុរស​ម្នា​ក់បាន​ចុះ​ដើរ​សំដៅ​មកកាន់​នាង​។ ប៉ុន្តែ គាត់​ពុំទាន់​បង្ហាញ​កាយវិការ​សង្គ្រោះ​នាង​ទេ​។​

​បន្ទាប់មក បុរស​ម្នាក់ទៀត​នៅក្នុង​រថយន្ត ក៏បាន​ចុះ និង​ដើរ​ឈ្លប​ពី​ខាងក្រោយ ស្រ​វ៉ា​ចាប់​ក្រសោប​នាង​យ៉ាង​តឹង រួច​ទាញ​ចេញ​ពីលើ​បង្កាន់ដៃស្ពាន​ដោយ​សុវត្ថិភាព​។​

​បុរស​ឥណ្ឌា​ទាំងពីរ បាន​រង់ចាំ​នៅ​កន្លែងកើតហេតុ រហូត​ទាល់តែ​ប៉ូលិស​មកដល់ ដើម្បី​ធានាថា នាង​នឹងមាន​សុវត្ថិភាព និង​ចាកចេញ​ឆ្ងាយ​ពី​កន្លែង​លោត​ធ្វើអត្តឃាត​នេះ​។ ជាមួយគ្នានេះ​ផងដែរ ជនជាតិ​ម៉ាឡេស៊ី ក៏បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាងខ្លាំង ចំពោះ​បុរស​ឥណ្ឌា​ទាំងពីរ មាន​ទឹកចិត្ត​យកចិត្តទុកដាក់ និង​ភាពក្លាហាន​របស់​ពួកគេ សម្រាប់​ហេតុការណ៍​ជួយសង្គ្រោះ​ស្ត្រី​ម្នាក់​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×