Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់​ជនជាតិ​ព្នង ប្រព្រឹត្ត​បទល្មើស​៣​ករណី គឺ​រំលោភ​កូនស្រី​បង្កើត រំលោភ​ប្អូនថ្លៃ​ស្រី និង​ច្របាច់​ដោះ​របស់​ម្ដាយក្មេក​

spot_img

​មណ្ឌលគិរី ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​សែន​មនោ​រម្យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ តាម​ពាក្យបណ្ដឹង របស់​ឈ្មោះ ចើ​ម ហ៊ាង ភេទ​ស្រី អាយុ​២៥ ឆ្នាំ ដែល​បានដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ប្រឆាំង​ការជួយ​ដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ និង ២០​នាទី ឈ្មោះ អុល ហ៊ាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ប្រព្រឹត្ត​បទល្មើស​កាលពី​ឆ្នាំ​២០១៧ មិន​ចាំ​ថ្ងៃខែ បានធ្វើ​ការរំលោភ​ទៅលើ​ប្អូនថ្លៃ​ស្រី​បានសម្រេច​ចំនួន​១​ដង ស្ថិតនៅ​ភូមិ​ចំការ​តែ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។​

​នៅ​ថ្ងៃទី​២ មិថុនា ២០២០ វេលា​ង​ម៉ោង​ប្រហែល​២២​ជាង បានធ្វើ​សកម្មភាព​លូក​ច្របាច់​ដោះ​របស់​ម្ដាយក្មេក​ដែល​ស្ថិត​នៅផ្ទះ​ចំការ ក្នុង​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​នៅ​ថ្ងៃទី​៣ មិថុនា ២០២០ វេលា​ម៉ោង​ប្រហែល​២២ បានធ្វើ​សកម្មភាព ដោយ​យក​ម្រាមដៃ​លូក​ប្រដាប់ភេទ និង​រំលោភ កូនស្រី របស់​ខ្លួនឯង​រហូត​បានសម្រេច​ចំនួន​១​ដង​ដែល​ស្ថិត​នៅផ្ទះ​ចំការ​ក្នុង​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​ជនរងគ្រោះ​ទាំង​៣​នាក់ ៖ ១-​ឈ្មោះ ច​.​ទ ភេទ​ស្រី អាយុ ២០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ ២-​ឈ្មោះ ទ​.​យ ភេទ​ស្រី ត្រូវជា​ម្ដាយក្មេក រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី និង​៣-​ឈ្មោះ ហ​.​សរ ភេទ​ស្រី អាយុ​៣​ឆ្នាំ ត្រូវជា​កូនបង្កើត រស់នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី ។​

​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍នគរបាល​សែន​មនោ​រម្យ ដើម្បី​ជំនាញ​បន្ដ​នីតិវិធី តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×