Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តស្វាយរៀង មាន​កម្មករនិយោជិត​ជាង​៦​ពាន់​នាក់ ក្រោយពេល​ព្យួរការងារ ទទួលបាន​ប្រាក់ឧបត្ថម្ភ ពី​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​

spot_img

ខេត្តស្វាយរៀង​៖ កម្មករ កម្មការិនី និយោជិត​ប្រមាណ ចំនួន​៦.១៧០​នាក់ នៅ​ស្វាយរៀង​ត្រូវ​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន រោងចក្រ សហគ្រាស បន្ទាប់ពី​ក្រុម​គាត់​ត្រូវបាន​ថៅកែ​រោងចក្រ ព្យូ​រកា​រងារ​មួយរយៈ​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ កើត​នៅ​ទូទាំង​ពិភពលោក​។​

​លោក អ៊ូ សា​ខឿន ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​ថា ដោយមាន​វិបត្តិ​ជំងឺ កូ​វីដ​១៩ រួម​និង វត្ថុធាតុដើម​ផលិត​មិន​គ្រប់គ្រាន់ ពិសេស​ជួប​កង្វះ​ទីផ្សារ និង​អ្នកបញ្ជា​ទិញ​លក់​ផលិតផល​ច្រើន ដូចពេលមុន គិត​មកដល់​ថ្ងៃទី​១០ ខែមិថុនា​ម្សិលមិញ​នេះ នៅក្នុង​តំបន់​សេដ្ឋកិច្ច ស្វាយរៀង មាន​ក្រុមហ៊ុន និង​រោងចក្រ ចំនួន​១៦ ត្រូវបាន​ថៅកែ សុំ​ព្យូ​រ​កិច្ចសន្យាការងារ តាម​ប្រព័ន្ធ​ស្វ​យ័​ប្រវត្តិ​កម្ម ដោយ​ដាក់​ឲ្យ​កម្មករ និយោជិត សម្រាក​ពី​ការងារ​រយៈពេល​ខ្លី​ចំនួន ៨.៦៤៨​នាក់ ក្នុងចំណោម​កម្មករ បម្រើ​ការងារ​ទាំង​១៦​ក្រុមហ៊ុន​ចំនួន ២.២៧៤៦​នាក់ ។​

​លោក​បាន​បញ្ជាក់ថា ក្នុងចំណោម​កម្មករ កម្មការិនី និង​និយោជិត ដែល​ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន​១៦ ដាក់​ឲ្យ​សម្រាក​ការងារ​រយៈពេល​ខ្លី តាមរយៈ​មន្ទីរ​ការងា​រ ចេញ​លិខិតអនុញ្ញាត​ព្យួរការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម មាន​កម្មករនិយោជិត ចំនួន ៦.១៧០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ចំនួន​១១​ក្រុមហ៊ុន បានទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​ក្នុង​មួយខែ​ចំនួន ៤០​ដុល្លារ និង​៣០​ដុល្លារ​ទៀត ពី​ថៅកែ​រួចរាល់​ហើយ នៅ​ប៉ុន្មាន​ថ្ងៃនេះ ដើម្បី​ទ្រទ្រង់​ជីវភាព បន្ទាប់ពី​ថៅកែ​បាន​ព្យួរការងារ​ដល់​ពួកគាត់​ទាំង​ជាង​៨​ពាន់​នាក់ ហើយ​មន្ទីរ​និង​បន្ត​សម្របសម្រួល​បើក​ផ្តល់​ឲ្យ​ក្រុមកម្មករ​បន្ថែមទៀត បន្ទាប់ពី​ក្រុមការងារ​ជំរឿន​ចំនួន​កម្មករ​រួច ។​

​ខេត្តស្វាយរៀង ជា​ខេត្ត​មួយ​ដែល​រាជរដ្ឋាភិបាល បាន​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ឆ្នាំ​២០០៥ រហូតមកដល់​បច្ចុប្បន្ន ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ដល់​ទៅ​ចំនួន​១១​តំបន់ នៅក្នុង​ដំណើរ​ការផលិត​ផ​លិ​ផល​នាំចេញ​របស់​រោងចក្រ សហគ្រាស ចំនួន​៨​តំបន់ ទោះ​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​ផ្ទុះ​នៅក្នុង​ពិភពលោក ហើយ​មិនសូវ​ដំណើរការ​ផលិត​នោះ នៅ​ទូទាំង​ខេត្ត​មាន​ក្រុមកម្មករ កម្មការិនី និង​និយោជិត​ចំនួន​តែ​ជាង ៨​ពាន់​នាក់ ក្នុងចំណោម កម្មករ​ជាង​៧​ម៉ឺន​នាក់ ដែល​កំពុង​ប្រតិបត្តិ​ការងារ​ជំនាញ​របស់​ពួកគេ​ផងដែរ​៕
​ដោយ​៖​វ៉ៃ​កូ​

spot_img
×