Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រងរបួស​ធ្ងន់ និង​ស្រាល​២​នាក់ ដោយសារ​ជិះ​កង់ បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​

spot_img

​ខេត្តស្វាយរៀង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​ក្មេងស្រី​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ខណៈដែល​ស្ត្រី​វ័យ​ចំណាស់​ខាងលើ ពេល​ជិះ​កង់​បត់​ឆ្វេង​អត់​មើល​ក្រោយ​ខ្វះ ការប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​ក្មេងស្រី​មកពី​ក្រោយ​បុក​ពេញទំហឹង​។​

​ករណី​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​១៣៩/១៤០ ស្ថិតក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​: នៅ​មុនពេល​កើតហេតុ​គេ​ស្ត្រី​ចំណាស់​ម្នាក់​មានឈ្មោះ អ៊ុក សុផាត អាយុ ៥៨ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ជិះ​កង់​មួយគ្រឿង ដែល​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បត់​ឆ្វេង​ដោយ​ពុំបាន​មើល​ក្រោយ ស្របពេលនោះ​មាន​ម៉ូតូ​ម៉ាក​SUZUKI NEX ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ទឹកក្រូច ផ្លាកលេខ ស្វាយរៀង 1.O 2890 បើកបរ​ដោយ​ឈ្មោះ សឺ ស្រី​ម៉ី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស​រស់នៅ​ភូមិ ពោធិ​ថ្មី ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង (​ពាក់មួក​សុវត្ថិភាព​) ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​បុក​ចំ​ខ្នងកង់​មុខ​ពេញទំហឹង ដួល​អូស​បោក​នឹង​ថ្នល់​ទាំង​ម៉ូតូ និង​មនុស្ស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គេ​ឃើញ​មាន​សមត្ថកិច្ច ចុះ​មកជួយ​សម្រួល​ចរាចរណ៍ និង​ហៅ​រថយន្ត​សង្គ្រោះ ដឹក​អ្នករបួស​ទាំងអស់ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប រីឯ​មធ្យោបាយ​ទាំងពីរ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​។​

​សូមបញ្ជាក់​ផងដែរ​ថា ដោយ​សភាព​ជនរងគ្រោះ​ឈ្មោះ អ៊ុក សុផាត ភេទ​ស្រី អាយុ​៥៨​ឆ្នាំ (​អ្នកជិះ​កង់​) ធ្ងន់​ពេក បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​សង្គ្រោះ​៕
ដោយ : វ៉ៃ​កូ​


spot_img
×