Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តកណ្ដាល ឃុំខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ទទួលផល​ចោរកម្ម ទិញ​ម៉ូតូ​ពី​ស្រី​ឃាតករ​សម្លាប់​ប្រុស​ស្នេហ៍​

spot_img

​កណ្ដាល​៖ លោក ហុក វ៉ាន​ធី​ណា​ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ម្ចាស់​ហាង​ដ៏​ធំ​ម្នាក់ ដាក់ពន្ធនាគារ ដោយ​ចោទ​ពីបទ​ទទួលផល​ចោរកម្ម ក្រោយ​រកឃើញថា ស្ត្រី​រូបនេះ​ទិញ​ម៉ូតូ​ពី​ក្រុមចោរ​រាប់សិប​គ្រឿង ជាពិសេស​ទិញ​ម៉ូតូ​ហុងដា​សេ​១២៥​មួយគ្រឿង​ពី​ស្ត្រី​ម្នាក់​ជា​ឃាតករ​ចាក់​សម្លាប់​ប្រុស​ស្នេហ៍​ពេល​កំពុង​រួមភេទ​ក្នុងផ្ទះ​សំណាក់​សំណាង​ណាស់​។​

​ប្រជាពលរដ្ឋ មានការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​វិធានការ​ចុះបង្ក្រាប​ទីតាំង ហើយ​ឈានដល់​ការឃាត់ខ្លួន​ជនល្មើស យកទៅ​ផ្តន្ទាទោស​តាមច្បាប់ ពីព្រោះ​ស្ត្រី​ជនល្មើស​រូបនេះ ត្រូវបាន​គេ​និយាយ​តៗ​គ្នា​ថា ជា​ជន​ជើង​ខ្លាំង​ម្នាក់​ក្នុងភូមិ ដែល​តែងតែ​ទទួល​ទិញ​ផល​ចោរកម្ម​។

​មុន​ឈានដល់​ការ​ផ្តន្ទា​ន​ទោស​លើ​ស្ត្រី​ម្ចាស់​ហាង​ខុសច្បាប់​ខាងលើ គឺ​ផ្ដើមចេញពី​ប្រតិបត្តិ​ការបង្ក្រាប​ទីកន្លែង​ទទួលផល​ចោរកម្ម នៅ​ចំណុច​ផ្ទះ​ទិញ​លក់​ម៉ូតូ​យីហោ សុខ​ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​។

​តាម​ដីកា​របស់​តុលាការ​ខេត្តកណ្ដាល ជនល្មើស​មានឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ផ្ដើមចេញពី កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ស៊ើបអង្កេត បង្ក្រាប ករណី​ឃាតកម្ម​គិតទុក ដែល​សម្លាប់​ម្ចាស់​ហាង​ម៉ាស្សា និង​ជា​អ្នកកាសែត​នោះ សមត្ថកិច្ច បាន​បន្ត​បង្ក្រាប​ទីកន្លែង ទទួលផល​ចោរ​កនៅ ចំណុច​ផ្ទះ​ទិញ​លក់​ម៉ូតូ យីហោ សុខ​ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ ផ្លូវជាតិ លេខ​៥ ផ្ទះ​គ្មាន​លេខ ភូមិ​គ្រួស សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ក្នុងពេល​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ចាន់ សុខ​ហ៊ីម គឺ​វត្ថុតាង​ចាប់យក​៖ លិខិត​លក់​ទិញ​ម៉ូតូ​២​ច្បាប់ ក្នុងនោះ​មាន​លិខិត​លក់​ម៉ូតូ​របស់​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ដោយមាន​ស្នាម​មេដៃ​អ្នកលក់ ប៉ុន្តែ​គ្មាន​ឈ្មោះ​ទេ​។​លិខិត​លក់​ម៉ូតូ​របស់​ឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ លក់ដូរ នៅ​ភូមិ គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​លក់​ម៉ូតូ​១​គ្រឿង ម៉ាក​Honda DreamC125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1GG-7785 លក់​ក្នុង តម្លៃ ១.៦៩០​ដុល្លារ គ្មាន​ឈ្មោះ គ្មាន​លេខ​ទូរស័ព្ទ គ្មាន​អាសយដ្ឋាន​អ្នកទិញ គ្មាន​ស្នាម​មេដៃ​អ្នកលក់ និង អ្នកទិញ​ទេ ឯកសារ​ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​។​

​ក្រោយពី​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជនរងគ្រោះ​ក្នុងផ្ទះ​សំណាក់​រួច ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​១​គ្រឿង ម៉ាក​Honda Dream.C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1GG-7785 មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន​9734460 ទៅ​លក់​ឲ្យ​ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី អាយុ​៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​លក់​ម៉ូតូ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី ភ្នំពេញ នៅ​​ចំណុច​ផ្ទះ​ទិញ​លក់​ម៉ូតូ​យីហោ​សុខ​ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ ផ្លូវជាតិ​លេខ​៥ ផ្ទះ​គ្មាន លេខ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែ​កនៅ រាជធានី​ភ្នំពេញ ក្នុងតម្លៃ​១.៤៥០​ដុល្លារ ។ លុះដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១.៣០​នាទី ទើប​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក សហការ​ជាមួយ​កម្លាំង​រាជធានី​ភ្នំពេញ បាន​នាំ​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា ទៅធ្វើ​ការចង្អុលបង្ហាញ​ទីតាំង​ទទួលផល​ចោរកម្ម​ខាងលើ និង​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ចាន់ សុខ​ហ៊ីម និង​ដកហូត វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួន​។​

​ក្រោយពី​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​ហ៊ីម បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​
​សមត្ថកិច្ច​នគរបាល​ថា ខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​ខាងលើ ពី​ជនសង្ស័យ​ឈ្មោះ ផេង ណាន ហៅ​ណា ក្នុងតម្លៃ​១.៤៥០​ដុល្លារ ពិតប្រាកដ​មែន ដោយមាន​ប័ណ្ណ​សម្គាល់​យានយន្ត​ត្រឹមត្រូវ​ប៉ុន្តែ​មិនមែន​ឈ្មោះ ផេង ណាន ទេ ជា​របស់ ឈ្មោះ នួន សុភាព ហើយ​ម៉ូតូ​នេះ​ត្រូវបាន​លក់​បន្តទៅ​ឲ្យ​អ្នកទិញ​មិន​ស្គាល់ឈ្មោះ រស់នៅ​ខេត្ត កំពង់ចាម បាត់​ហើយ ក្នុងតម្លៃ ១.៦៩០​ដុល្លារ ។​

​កម្លាំង​នគរបាល បាន​ចាប់យក​ម៉ូតូ Honda Dream125 ប្រភេទ​ស្រី ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GG-7785
​ម្ចាស់​កម្ម​សិទ្ធ នួន សុភាព អាសយដ្ឋាន ភូមិ​ស្រែអំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី ភ្នំពេញ ពី​ទីតាំង​សុខ ឃីម ទិញ​លក់​ម៉ូតូ​គ្រប់​ប្រភេទ នៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​ម្ចាស់​ទីតាំង​មានឈ្មោះ ចាន់ សុខ​ហ៊ីម ភេទ​ស្រី ដែល ត្រូវបាន​ឃាត់ខ្លួន​ពីបទ ទទួលផល​ចោរកម្ម មិន​ព្រម​សហការ ផ្ដល់​ម៉ូតូ លាក់បាំង មិន​សារភាព​ពី​ទង្វើ បានទទួល​ទិញ​និង​បាន​យកទៅលក់​បន្ត ឲ្យ​អ្នកផ្សេង ហើយ​ឆ្លើយ​បង្វែ​ន​ដាន សមត្ថកិច្ច ក្នុងន័យ​លាក់បាំង​ទង្វើ​របស់ខ្លួន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×