Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ​ជំរុញ​ឲ្យ​មន្ទីរជំនាញ កែលម្អ​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត ជាពិសេស​រូបសំណាក​ព្រះ​វិស្ណុ និង​រូបសំណាក​តោ​ពីរ​

spot_img

​តាកែវ​៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បានធ្វើ​ការណែនាំ​និង​ជំរុញ​ទៅ​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត នឹង​លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ត្រូវ​សហការគ្នា​ក្នុងការ​រៀបចំ​កែលម្អ​ក្បូរក្បាច់ និង​លាប​ពណ៌​ឡើងវិញ ឲ្យ​សម​នឹង​រូបសំណាក​ព្រះ​វិស្ណុ ដែលជា​និមិត្តរូប​របស់​ខេត្តតាកែវ​របស់​យើង និង​ជួសជុល​រូបសំណាក់​តោ​ពីរ ដែល​បច្ចុប្បន្ន​មាន​សភាព​ចាស់ និង​បែកបាក់​កន្លែង​ខ្លះ​មួយចំនួន ពិសេស​គឺ​ស្រាវជ្រាវ​រក​ប្រវត្តិ​របស់​ព្រះ​វិស្ណុ ដើម្បី​បានដឹង​អំពី​ប្រវត្តិ​របស់​ព្រះអង្គ ។ ការជំរុញ​នេះដែរ បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ខណៈដែល​ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ រួមជាមួយ លោក ណុប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ចុះ​ត្រួត​ពិនិត្យមើល​ការស្ថាបនា​កែលម្អ​ឡើងវិញ នូវ​ខឿន​ព្រះ​វិស្ណុ ផ្លូវបំបែក​តោ​ពីរ ស្ថិតនៅ​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បាន​ផ្តាំផ្ញើ​ទៅដល់​ក្រុម​ជាង​ជួសជុល ត្រូវធ្វើ​ឲ្យ​បាន​លឿន និង​សម​ស្រម​តាម​លក្ខណៈ​បច្ចេកទេស ព្រោះ​រូបសំណាក​ព្រះ​វិស្ណុ និង​រូបសំណាក​តោ​ពីរ​នេះ វា​គឺជា​ចំណុច​ផ្លូវ​ចូលមក​ទី​រួម​ខេត្តតាកែវ​របស់​យើង ព្រមទាំង​បង្ហាញ ពី​សោភ័ណភាព​ផងដែរ ដូច្នោះ​សូម​យកចិត្តទុកដាក់​ជួសជុល​ឲ្យ​បានល្អ ៕
​ដោយ​៖ តាកែវ​


spot_img
×