Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅ​ហើយ​! ពេលនេះ សុខា ឡាយ​ព្រលះ​ធ្ងន់ៗ និង​ហែក​រឿង​លោក អ៊ឹម ជីវ៉ា ខ្ទេច​គ្មាន​សល់ បន្ទាប់​ធ្វើ​ឲ្យ​ខ្មាស​គេ​២៥​ខេត្ត​ក្រុង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ក្រោយពី​បានឃើញ​លោក អ៊ឹម ជីវ៉ា អ្នក​ជួយ​ជ្រោមជ្រែង និង​ជា​អ្នកមានគុណ​ម្នាក់​ផង​នោះ ទីបំផុត បាន​បង្ហោះ​សារ​ដោយ​ប្រើពាក្យ​យ៉ាង​ធ្ងន់​ថា តារា Tik Tok មនុស្ស​ស្រី​ចរិត​ប្រុស សុខា ជា​មនុស្ស​ក្រពើវង្វេងបឹង និង​ជា​មី​ស្រី​អាសិរ្ពិស​ជាដើម​នោះ ថ្មីៗ​នេះ សុខា បានចេញ​វីដេអូ​ឆ្លើយតប និង​ទម្លាយ​ហែក​រឿង​លោក អ៊ឹម ជីវ៉ា គ្មាន​សល់ ដើម្បី​ឲ្យ​ហ្វេ​នៗ និង​មហាជន​បានដឹង​ច្បាស់​។​

​ស​ង្កេ​ប​យ៉ាងខ្លី ពី​វីដេអូ​មាន​រយៈពេល​ជិត​១​ម៉ោង សុខា បាន​ទម្លាយ​ចេញ​ចំណុច​សំខាន់ៗ​ដដែល​ថា អ្វីដែល​លោក អ៊ឹម ជីវ៉ា និយាយ​បន្ថែមថា ខ្លួន​ជា​មនុ​ស្សឡប់ៗ​មែនទែន​ធ្វើ​ឲ្យ​ខ្មាស​គេ​២៥​ខេត្ត​ក្រុង និង​ថា​ធ្វើ​ឲ្យ​ឈឺ​រហូត​ចូល​ពេទ្យ​កាល់ម៉ែត គឺជា​រឿង​បំផ្លើសការពិត​ទាំងអស់​។ ហើយ​ម្យ៉ាងវិញទៀត សុខា ថា លោក អ៊ឹម ជីវ៉ា ជា​មនុស្ស​ឆ្លាត ព្រោះ​ពេល​ដឹងថា សុខា អស់​អ្វី​សំខាន់ លែង​ផ្តល់​ផលប្រយោជន៍​ឲ្យ​គាត់​​ទៀតហើយ​នោះៗ គាត់​នឹង​ទាត់ សុខា ចោល​ដូច​ស្ពៃ​ហើយ ។ លើសពីនេះ សុខា ក៏បាន​ហែក​រាលដាល​ដល់​លោក ម៉ា​ដូ​ណា ផងដែរ​ថា ក៏​ជាម​នុស្ស​មិនល្អ​ដែរ​។​

​បន្ថែម​ពីនេះ​ទៀត សុខា ក៏បាន​បញ្ជាក់​ទៅកាន់​ហ្វេ​នៗ​ថា ដោយសារតែ​លោក អ៊ឺ​ម ជីវ៉ា និយាយ​បំផ្លើសការពិត​ទាំងនេះហើយ ទើប​ធ្វើ​ឲ្យ​លោក ផែង វណ្ណៈ ដៀល​រូបនាង​ថា​ជា​មនុ​ស្សកាក​សំរាម​៕ ដោយ​៖ លឹម ហុង​

​ចង់ដឹងថា សុខា និយាយ​ហែក​រឿង​លោក អ៊ឹម ជីវ៉ា ដល់​កំរិតណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

spot_img
×