Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​ដោត​ណាស់​! ហេតុអ្វី​បានជា​មនុស្ស​ស្រី​មួយចំនួន​ជ្រើស​រើសយក​ស្វាមី​អាយុ​ច្រើនជាង​….?

spot_img

​តារា​បង្ហាញ​ម៉ូត​រូប​ស្រស់​សោភា អ្នកនាង នៅ សូ​នី​តា ត្រូវបាន​ដឹងថា ចាប់ដៃគ្នា​ជាមួយ​ស្វាមី លោក ទិ​ត្យ ថាវ​រឹទ្ធ ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍​កូនប្រុស​ម្នាក់​ដ៏​ស្រស់ស្អាត ដែល​គិត​មកទល់ពេលនេះ មាន​អាយុ​ជិត​១​ខួប​ហើយ​។​

​តែ​យ៉ាងណា នៅ សូ​នី​តា តែង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជាច្រើន លួច​ច្រណែន​យ៉ាងខ្លាំង ដល់​ថ្នាក់​អ្នកខ្លះ​ថា នាង​យកប្តី​ចាស់ ព្រោះតែ​សម្លឹង​ឃើញ​ទ្រព្យសម្បត្តិ និង​មានបុណ្យ​ស័ក្តិ​កិត្តិយស​ខ្ពស់​។ ប៉ុន្តែ អ្វីដែល​មនុស្ស​មួយចំនួន​បាន​ចោទឡើង​បែបនេះ គឺជា​ការផ្ទុយ​ស្រឡះ​ទាំងស្រុង​តែម្តង ព្រោះថា អ្នកនាង​មិនមែនជា​មនុស្ស​មើលឃើញ​តែ​ទ្រព្យសម្បត្តិ​គេ​បែបនេះ​នោះទេ​។​

​ដើម្បី​បកស្រាយ​ឲ្យ​បងប្អូន​បានដឹង​ពី​ជម្រៅ​ចិត្ត​របស់ខ្លួន អ្នកនាង នៅ សូ​នី​តា បាន​ទម្លាយ​ចេញ​ការពិត​ដ៏​ចាក់​ដោត តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖

«​បុរស​ម្នាក់នេះ អាច​មិនមែនជា​បុរស​សង្ហា មិន​ឡូយឆាយ បណ្ដើរគ្នា​ទៅណា​មក​ណា ក៏​មិន​សក្តិសម​នឹង​នាង​ដែរ តែបើ​និយាយថា មកពី​គាត់​ជា​អ្នកមាន មានទ្រព្យ មានមុខមាត់ ក៏​មិនមែន​អាចឱ្យ​នាង​ជ្រើសរើស​គាត់​ដែរ ព្រោះថា លុយ​ដែល​នាង​មាន ការងារ​ដែល​នាង​ធ្វើ ក៏​អាច​ចិញ្ចឹម​នាង និង​គ្រួសារ​នាង​ឱ្យ​រស់​នៅបាន​ស្រួល​ហើយ​។ ប៉ុន្តែ​អាចមាន​ចំណុច​ផ្សេងទៀត ដែល​នាង​សុខចិត្ត​ជ្រើស​យក​បុរស​វ័យ​ច្រើនជាង​នេះ​គឺ ៖

១. មិន​សង្ហា បណ្ដើរ​ទៅណា​មិន​សម តែ​គាត់​មាន​ចរិត​ចាស់ទុំ បណ្ដើរ​ទៅណា​មក​ណា ធ្វើឱ្យ​នាង​មាន​សេចក្ដីថ្លៃថ្នូរ អាច​ចូល​ចំណោម​គេ​ចុះ​។​

២. គាត់​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា កក់ក្ដៅ មាន​សុវត្ថិភាព គ្រប់​ពេលដែល​នាង​មាន​គាត់​នៅក្បែរ​។​

៣. គាត់​ផ្ដល់​កម្លាំងចិត្ត ជំរុញ​នាង​គ្រប់​កាលៈទេសៈ និង​តែងតែ​ផ្ដល់​គំនិតល្អៗ គាំទ្រ​នាង​គ្រប់ពេល​។​

៤. គាត់​ប្រៀបដូចជា​ឪពុក​ម្នាក់ អត់ឱន អធ្យាស្រ័យ មានចិត្ត​មេត្តា ចេះ​ការពារ និង​ជាពិសេស​គឺ មិនដែល​ធ្វើឱ្យ​នាង ខ្វល់​គិត ពិបាកចិត្ត ព្រោះតែ​គាត់​នោះឡើយ​។​

៥. គាត់​អាច​ធ្វើបាន​គ្រប់យ៉ាង​ដើម្បី​នាង លះបង់ ស្មោះត្រង់ យល់ចិត្ត ជាពិសេស​គឺ សម្ដីសម្ដៅ​គិតគូរ មិនចេះ​ត្អូញត្អែរ មិន​ពូកែ​ដ្រា​ម៉ា មិន​ស្រែក​គំហក មិនដែល​បង្ខំ​នាង​នោះទេ អ្វីៗ​គឺ ផ្ដល់​សិទ្ធ​ក្នុងការ គិត ពិភាក្សា និង​ដោះស្រាយ​គ្នា​ជានិច្ច​។​

​ជ្រើសរើស​គូជីវិត មិនបាច់​ខ្វល់​ទេ​ថា គាត់​សម​នឹង​យើង ឬក៏​អត់ អ្នកដទៃ​គេ​មើល​មិន​គិត ឬ​និយាយ​បែបណា អ្វីដែល​សំខាន់​គឺ យើង​អាច​ទទួលយក​គាត់​បាន គាត់​អាច​ផ្ដល់ឱ្យ​យើង នូវ​អ្វីដែល​យើង​ត្រូវការ នោះ​គឺ សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ ក្នុង​ជីវិត​គូ​ដ៏​យូរអង្វែង​។ បញ្ជាក់ ចាស់​ឬ​ក្មេង​អាស្រ័យទៅលើ​ចរិតរ​របស់​ប្តី​ដែរ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×