Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រាលព្រំ​សប្បុរសធម៌​បាន​ថវិកា​ជិត​មួយ​ម៉ឺន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

spot_img

​ភ្នំពេញ​-​ក្រោយពេល​ប្រារព្ធ​ពិធី កម្រាលព្រំ​ក្រហម​ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ ន័​រ​តុ​ន និង គ្រួសារ​តារា​កម្ពុជា កាលពី​ថ្ងៃទី​២៩ កញ្ញា ​នឹង​ប្រមូល​ថវិកា​បាន​ជិត​មួយ​ម៉ឺន​ដុល្លារ បូករួម​ទាំង​ការលក់​ផលិតផល​របស់​សិស្ស​និស្សិត ហើយ​បាន​ពាំ​នាំយក​ថវិកា​នេះ ទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១១ តុលា

​លោក​ផាត់ តារា​រដ្ឋ ស្ថាបនិក “​គ្រួសារ​តារា​កម្ពុជា​” បាន​អះអាងថា នេះ​ជា​ឆ្នាំ​ទី​២ ដែល​សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​គ្រួសារ​តារា​កម្ពុជា​បានរៀបចំ ​ព្រឹត្តិការណ៍​កម្រាលព្រំ​សប្បុរ​ធម៌ ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា តែ​ជា​លើក​ទី​១​ដែល​កម្មវិធី​នេះ​ទទួលជោគជ័យ​ព្រោះ​អត់​រំខាន​ដោយ​ភ្លៀង ហើយ​មានការ​ចូលរួម​ដោយ​តារា​ល្បីៗ​លំដាប់​ប្រដាប់​ប្រទេស​រហូតដល់​ជាង​៨០​រូប​បង្ហាញខ្លួន បើ​ធៀប​នឹង​ការប្រគំ​តន្ត្រី​កាលពី​ឆ្នាំមុន​ត្រូវបាន​រំខាន​ដោយ​ភ្ញៀ​ង​។

​យ៉ាងណាមិញ លោ​កថា​ថវិកា​កាលពី​ឆ្នាំមុន​គឺ​បាន​ចំនួន​ជាង​៤​ពាន់​ដុល្លារ​ផងដែរ បើទោះជា​មានការ​រំខាន​ដោយ​ភ្ញៀ​ង​ស្ទើរតែ​មិនអាច​អោយ​តារា​សិល្បៈ​ច្រៀង​រាំ​បាន​តាម​ការគ្រោងទុក​។

​ដោយឡែក​នៅក្នុង​ឆ្នាំ​លោ​កថា​ព្រឹត្តិការណ៍​ដែល​បានរៀបចំ​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​កាលពី​ថ្ងៃទី​២៩ កញ្ញា គឺ​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង ដោយសារតែ​គ្មាន​រំខាន​ដោយ​ភ្លៀង ហើយ​តារា​សិល្បៈ​ល្បីឈ្មោះ​សុទ្ធតែ​បាន​ចូលរួម​ច្រៀង​រាំ​ដោយ​គ្មាន​អវត្តមាន​។
​អីចឹង​ហើយ​ទើប​ព្រឹត្តិការណ៍​មួយ​នេះ​ទទួលបាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន​ដោយ​ទទួលបាន​ថវិកា​រហូតដល់​៩៨៨៣​ដុល្លារ ហើយ​សរុប​ទាំង​ថវិកា​ដែល​បរិច្ចាគ​បន្ថែម​ក្នុង​ម៉ោង​ប្រគល់​នោះ គឺ​ទទួលបាន​ចំនួន 9923,3 ដុល្លារ​សហរដ្ឋអាមេរិក​។​ ​លោ​កថា​នេះ​ជា​ជោគជ័យ​គួរអោយ​សរសើរ​ដែល​បានកើត​ចេញពី​ការផ្ដើមគំនិត​របស់​ថ្នាក់ដឹកនាំ និង​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុន
​និង​”​គ្រួសារ​តារា​កម្ពុជា​”​។ ក្នុង​ថ្ងៃ​ប្រគល់​លុយ​នោះ ក្រៅពី​តំណាង​ន័​រ​តុ​ន ក៍មាន​តារាៗ​ចូលរួម​ប្រគល់​ដូចជា អ្នកនាង​ស៊ុន ណា​រី​ម៉ូ​នី​កា កញ្ញា នី​និច្ច កញ្ញា​ណា​តា​ហ្សា ​តួឯក​ស្រី​កំណត់ហេតុ​នាង​នាថ កញ្ញា​ពេជ្រ អា​វី​ហ្សា កញ្ញា មាស អា​លី​ស កញ្ញា ពេជ្រ ចរណៃ លោក​MC លី​ហេង លោក​វង្ស ថា​ណាន់ លោក​ស៊ីឡូ លោក​មាស សៀវ​ប៉ាយ និង​តារាៗ​ជា​សមាជិក​របស់​គ្រួសារ​តារា​កម្ពុជា ជាច្រើនរូប​ទៀត​។

​តំណាង​សាកលវិទ្យាល័យ​ន​រ័​តុ​ន​បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាងខ្លាំង​ដែល​ថ្នាក់ដឹកនាំ និង​និស្សិត​ទាំងអស់​បាន​រួបរួមគ្នា​ជាមួយ​តារា​សិល្បៈ​របស់​គ្រួសារ​តារា​កម្ពុជា ​ហើយ​ធ្វើអោយ​ព្រឹត្តិការណ៍​តាំង​ពិ​ព័រ​ណ៌​ស្នាដៃ​ប្រចាំឆ្នាំ​របស់​និស្សិត​ក្លាយជា​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​កម្រាលព្រំ​សប្បុរ​ធម៌ ដោយ​ទទួលបាន​ថវិការ​រហូតដល់​ជិត​១​ម៉ឺន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕​ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×