Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រ ទី​ ១២ ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​សំខាន់​ទេពី​ព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ណាស់ដែរ​។

ជំនួញ ៖ លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​ក្រុមមនុស្ស​បន្លំ​បោកប្រាស់​តែម្តង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

ឆ្នាំឆ្លូវ

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​រដិបរដុប​បន្តិច​ពោលគឺ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ សម្រាប់​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំកុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​រឿង​រ៉ាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

ឆ្នាំខាល

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​គ្រាន់បើ​ជាង​មុន​ដែរ​។

ជំនួញ ៖ ​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រឹង​ចចេស​ពុំ​ស្តាប់​គេឯង​នោះទេ​ បើ​ពុំនោះ​អាច​នឹង​ធ្លាក់ទឹក​នៅពេល​ណាមួយ​ជាក់​ជាពុំខាន​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​​។

ស្នេហា ៖ ប្រុស​ស្រី​ត្រូវ​ចេះ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​បំពេញការងារ​ទើប​ប្រសើរ​បំផុត​៕

ឆ្នាំថោះ

​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ឧបទ្រព​យាយី​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការរាំងស្ទះ​ការងារ​និង​ពិសេស​អាច​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ច្រើន​។​ ក្រៅពីនេះ​លោកអ្នក​តោង​ប្រយ័ត្ន​រឿង​រាវ​ខ្លះ​នាំ​ជួប​បញ្ហាលំបាក​ដល់​ខែក្រោយ​ថែមទៀត​។​

ជំនួញ ៖ ផល​ចំណូល​ដែល​ខិតខំ​រកតែ​ង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំរោង

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ឬ​ប្រកបការងារ​អ្វី​ឃើញថា​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ឆ្លើយ​ត​មកវិញ​ផង​។​ការរស់នៅ​មាន​ភាពជឿ​ន​លឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​គ្រាន់​គាប់ប្រសើរ​ជាង​មុន​។

ជំនួញ  ក្នុងពេល​នេះដែរ​ឃើញថា​ មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ជា​ឱកាសល្អ​ប្រពៃ​ណាស់​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​៕

ឆ្នាំម្សាញ់

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​បន្តិច ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​ជាក់​ជាពុំខាន​។​

ជំនួញ ៖ ក្នុង​ពេលនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​កុំ​គប្បី​ធ្វើ​អ្វីដែល​ជាការ​អួតអាង​ពេក​ពីព្រោះ​ក្រុមមនុស្ស​គេ​មិន​សប្បាយចិត្ត​ទេ​ប្រយ័ត្ន​គេ​ស្អប់​នាំ​ទទួលផល​លំបាក​មកវិញ​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​លោកអ្នក​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច ។​

ស្នេហា ៖ ​ប្រុស​ស្រី​មិនមាន​អ្វី​ប្រែប្រួល​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាពសុខដុមរមនា​ដូច​សព្វមួយដង​៕

ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។ 

ការងារ ៖ ​​នៅថ្ងៃនេះ​ទោះ​ប្រកប​កិច្ចការ​អ្វី​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ក្រុមមនុស្ស​ចាំតែ​មើលបំណាំ​ដើម្បី​ធ្វើការ​វាយប្រហារ​តែប៉ុណ្ណោះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​ជម្លោះ​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​និយាយស្តី​ទៅកាន់​អ្នកដទៃ​បន្តិច​។

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​ប្រេះស្រាំ​ណាស់​។​

ការងារ ៖ កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរ​ពាស​វាលកាល​ប្រយ័ត្ន​ជួប​រឿង​ចៃដន្យ​អាក្រក់​ណាមួយ​កើតឡើង​៕

ឆ្នាំមមែ

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ថ្មី​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​និង​សម្រេចចិត្ត​រឿង​អ្វីមួយ​ផង​។​

ជំនួញ ៖ ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

ស្នេហា ៖ ​ពោះម៉ាយ​មេម៉ាយ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំវក

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​តែង​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ជា​ប្រយោជន៍​ត្រឡប់មកវិញ​ផង​។​

ជំនួញ ៖ ​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​មកវិញ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ចង់​ចូល​ស្តីដណ្តឹង​គឺជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរកា

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​បើ​ចេះ​ស្រ​វ៉ា​ស្រ​ទេញ​ឬ​ខិតខំ​នោះ​តែង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ផង​។​

ជំនួញ ៖ ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែន តែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។

ស្នេហា ៖ កំលោះ​ក្រមុំ​ ឬ​ពោះម៉ាយ​មេម៉ាយ​ មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ៕

ឆ្នាំច

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ជួប​ដំណើរ​ជីវិត​បែប​ច្របូកច្របល់​ផ្លូវចិត្ត​ច្រើន ហើយ​ពិសេស​ទោះ​ប្រកបការងារ​អ្វី​តែង​ត្រូវ​គាបសង្កត់​ផ្លូវចិត្ត​ផង​។​

ជំនួញ ៖ ​លាភ​ហេង​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​រឿង​រកាំចិត្ត​និង​សៅហ្មង​ច្រើន​ផង​។​

ស្នេហា ៖ ប្រុស​ស្រី​មានតែ​ការ​នឿយណាយ​ផ្លូវចិត្ត​ព្រោះតែ​ការមិន​សូវ​ទុកចិត្ត​គ្នា​៕

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​បើទោះបី​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​មានការ​ខិតខំ​កិច្ចការ​តូចធំ​តែ​សម្រេច​ជោគជ័យ​គួរ​កក់ក្តៅ​ផ្លូវចិត្ត​ជានិច្ច​។​

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ថែមទៀត​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្ថិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ការ​មានទំនាស់​ក៏​ច្រើន​៕

spot_img
×