Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២ នាក់ លួច​ម៉ូតូត្រូវ​បញ្ជូនទៅ​តុលាការ ចំណែក​វត្ថុតាង​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ ចំនួន២នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួចម៉ូតូ ត្រូវបាន​សមត្ថកិច្ចការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​វត្ថុតាង​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។​

​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ ​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២ នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច (​ម៉ូតូ​ម៉ាក​ហុងដា SCOOPY-i ពណ៌ ស ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ លេខ​ម៉ាស៊ីន ៨១៥៥០៨១ ពាក់​ផ្លា ក​លេខ កំពង់ធំ​១M៧៥៩៣ ) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​លក់​បាយ​យីហោ​កំពត ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៧ និង ០៥ នាទី ចាប់យក​ម៉ូតូ​ជា​របស់​ជនរងគ្រោះ និង​ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព បញ្ជូនមក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី មាន​ជនសង្ស័យ​ ៖

១-​ឈ្មោះ យឿន បូរ៉ាត់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៩ និង ៣០ នាទី នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​កាល់​ម៉ែត្រ ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

២-​ឈ្មោះ អេង សេដ្ឋី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​៥៩៨ ភូមិ​ត្រពាំង​មៀន សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ត្រូវបាន​ឃាត់ខ្លួន​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង ០០ នាទី​នៅ​ចំណុច​ផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​៥៩៨ ភូមិ​ត្រពាំង​មៀន សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​វត្ថុតាង​ចាប់យក​បាន​ម៉ូតូ​ម៉ាក​ហុងដា SCOOPY-i ពណ៌ ស ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ លេខ​ម៉ាស៊ីន ៨១៥៥០៨១ ពាក់​ផ្លាកលេខ​កំពង់ធំ​១M៧៥៩៣ និង​ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ផ្លាកលេខ​កំពង់ធំ​១M៧៥៩៣ ចំនួន ១ សន្លឹក ជា​របស់​ជនរងគ្រោះ និង ម៉ូតូ​ម៉ាក​NAZABLADE ពណ៌​ខ្មៅ លេខ​តួ ១១០០៧៤២ លេខ​ម៉ាស៊ីន ១៥៥១៦៧ ពាក់​ផ្លាកលេខ ភ្នំពេញ​១ FR ៤៣០៤ ។​

​ជនរងគ្រោះ​ឈ្មោះ វី លី​ម៉ា ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ។

​សម្ភារ​បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា SCOOPY-i ពណ៌ ស ស៊េរី​ឆ្នាំ ២០១៩ លេខ​តួ លេខ​ម៉ាស៊ីន ៨១៥៥០៨១ ពាក់​ផ្លាកលេខ​កំពង់ធំ​១M៧៥៩៣ និង​ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ផ្លាកលេខ​កំពង់ធំ​១M៧៥៩៣​ចំនួន​១ សន្លឹក ។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់ ៕

ដោយ​៖​កូ​ឡាប​

spot_img
×