Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី លី ធុជ ៖ ខេត្ត​ព្រះសីហនុ ត្រូវការ​ថវិកា​ប្រមាណ​ជាង ១,៥ លា​លាន​ដុល្លារ ដេី​ម្បី​ដោះស្រាយ​បញ្ចប់​ការរង​ផល​ប៉ះ​ដោយសារ​មីន និង​គ្រាប់​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ នៅសល់​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយសារ​មីន និង​គ្រាប់​ប្រមាណ​ជាង ៥,៥ គីឡូម៉ែត្រ​ក្រឡា និង​ត្រូវការ​ថវិកា​បោសសម្អាត​ប្រមាណ ១,៥ លាន​ដុល្លារ​អាមេរិក ដេ​ី​ម្បី​ដោះស្រាយ​បញ្ចប់​ការរង​ផល​ប៉ះ​ដោយសារ​មីន និង​គ្រាប់​។

​ការបញ្ជាក់​បែបនេះ ក្នុងឱកាស​ដែល ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​រំលឹក ស្តីពី​ការប្រើប្រាស់ Tablet ក្នុងការ​ប្រមូល​ទិន្នន័យ​អង្កេត​ចម្ការមីន​/​ចម្ការ​គ្រាប់បែក​ចង្កោម ដល់​មន្ត្រី​ម៉ា​ពូ​ចំនួន​១៩​ខេត្ត​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​មីន​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន មន្ត្រី​គម្រោង DFID និង​មន្ត្រី​គម្រោង​បោសសម្អាត​មីន​ដេី​ម្បី​លទ្ធផល (CFR)​។

​ក្នុងនាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ក្រុមការងារ​រៀបចំ​ផែនការ​សកម្មភាព​មីន​(​ម៉ា​ពូ​) ២៥ រាជធានី ខេត្ត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​សម្រប​សម្រួលកា​រងារ​សកម្មភាព​មីន​នៅតាម​រាជធានី ខេត្ត​នីមួយៗ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​រប​ស់​សហគមន៍ ការងារ​អភិវឌ្ឍន៍ និង​ចូលរួម​កាត់បន្ថយ​ហានិភ័យ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ជាមួយគ្នានេះ ការងារ​ចំពោះមុខ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានស្នើ​សុំអោយ​មន្ដ្រី​ម៉ា​ពូ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ខ្ពស់ និង​សហការ​អោយបាន​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន​ទាំងអស់ និង​ត្រៀមខ្លួន​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ជាពិសេស​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​សម្រេច​អោយបាន​នូវ​គោលដៅ​កម្ពុជា​គ្មាន​ឆ្នាំ​២០២៥​។

​មុននឹង​បិទ​បញ្ចប់​វគ្គ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បានផ្តល់​អនុសាសន៍​ណែនាំ​ចំនួន ០៦​ចំណុច ដេី​ម្បី​ពង្រឹង​ភាពជា​អ្នកដឹកនាំ និង​ទទួលជោគជ័យ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ រួមមាន​៖

១.​យល់​ឲ្យ បាន​ច្បាស់​នូវ​គោលដៅ​យុទ្ធសាស្ត្រ គោលនយោបាយ និង​នីតិវិធី​របស់​អង្គភាព​។​

២.​ធានា​ឲ្យ បាន​នូវ​គុណភាព ប្រសិទ្ធភាព​ការងារ​ដោយ​ចំណាយ​ពេលវេលា និង​ថវិកា​អោយ​សមស្រប​នឹង​គោលដៅ​

៣.​ប​ង្កេី​ន​ការយល់ដឹង​ចំពោះ​បរិយាកាស​ជុំវិញខ្លួន និង​ភារកិច្ច​របស់​ខ្លូន​

៤.​រៀបចំ​គោលដៅ និង​ផែនការ​ជាប្រចាំ​

៥.​ត្រូវ​រក្សា​ឲ្យ​បាន​សុខុមាលភាព និង​និង​សុខដុមរមនា​ឲ្យ ល្អ​ក្នុង​អង្គភាព និង​

៦.​ត្រូវ​ដោះស្រាយ​ដោយ​ចាប់ផ្ដើម​ពី​បញ្ហា​តូចៗ​ជាមុនសិន មុននឹង​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ជា​យុទ្ធសាស្ត្រ​៕ដោយ​៖​កូ​ឡាប​

spot_img
×