Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អឺរ៉ុប (TeamEurope) គាំទ្រ​កម្ពុជា ក្នុងអំឡុង​វិបត្តិ​នៃ​វីរុស​កូ​រ៉ូ​ណា កំពុង​កៀរគរ​ថវិកា ចំនួន ៤៤៣ លាន​អឺរ៉ូ ជា​ជំនួយឥត​សំណង និងប្រាក់កម្ចី ដើម្បី​អនុវត្ត​ការងារ​ជាមួយ​ប្រទេស​កម្ពុជា

spot_img

​ភ្នំពេញ​៖​ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹង ប្រែង​ជាស​កល ដើម្បី​គាំទ្រ ដល់​បណ្ដា​ប្រទេស​ជា​ដៃគូ ជុំវិញ​ពិភពលោក ក្រុម​អឺរ៉ុប (Team Europe*) កំពុង​កៀរគរ​ថវិកា ចំនួន ៤៤៣ លាន​អឺរ៉ូ ជា​ជំនួយ ឥត​សំណង និង ប្រាក់កម្ចី ដើម្បី​អនុវត្ត​ការងារ​ជាមួយ​ប្រទេស​កម្ពុជា ក្នុងការ ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា កាត់បន្ថយ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយសារ​ជំងឺ​នេះ​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១​មិថុនា​នេះ សហភាព​អ៊ឺរ៉ុប បាន​ឲ្យ​ដឹងថា ​ក្រុម​អឺរ៉ុប (Team Europe*) គឺជា​ក្រុម​ដែល​កើតឡើង​ដោយមាន​កិច្ចខិតខំ​រួមគ្នា​របស់​សហភាព​អឺរ៉ុប ជាមួយ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និង ទីភ្នាក់ងារ​អនុវត្ត​នានា​។ ដោយ​ការរួម​កម្លាំង​ជាមួយគ្នានេះ ក្រុម​អឺរ៉ុប ផ្ដល់ជំនួយ ហិរញ្ញវត្ថុ និង​ជំនួយ បច្ចេកទេស​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ជួយ​កម្ពុជា ឆ្លើយតប​ទៅនឹង​តម្រូវការ​ចំពោះមុខ ដើម្បី​ការពារ ក្រុម​ដែល​ងាយ​រងគ្រោះ​ជាងគេ ដើម្បី​កាត់បន្ថយ ផលប៉ះពាល់ សង្គម​សេដ្ឋកិច្ច ដែល​កើតឡើង​ដោយសារ វិបត្តិ​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា និង ត្រៀមខ្លួន ដើម្បី​ស្ដារឡើងវិញ​។ ក្នុងប្រទេសកម្ពុជា ក្រុម​អឺរ៉ុបធ្វើការ​រួមគ្នាជាមួយនឹងប្រទេសស្វី​ស ដែលជា​ដៃគូ​អឺរ៉ុបរបស់​យើង​។​

​កម្មវិធី និងគម្រោងទាំងអស់ ដែល​អនុវត្ត​ដោយ​ក្រុម​អឺរ៉ុប សុទ្ធតែ​រួមចំណែក​ដល់​ការលើកកម្ពស់គោលការណ៍​ប្រជាធិបតេយ្យ ការលើកកម្ពស់​និង​ការពារ​សិទ្ធិមនុស្ស និង​ការពង្រឹង​សមភាព​យេនឌ័រ​។​

​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត សហភាព​អឺរ៉ុប ប្រចាំ ប្រទេស​កម្ពុជា​មានប្រសាសន៍​ថា “​ការ​រាតត្បាត​ជាសកល នៃវីរុសកូ​រ៉ូ​ណា ទាមទារ ឱ្យមាន​កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ។ ក្រុម​អឺរ៉ុប រួមគ្នាឈរជាមួយកម្ពុជា ក្នុង​ពេលវេលាដ៏​សែនពិបាក​នេះ​។ យើងត្រូវធ្វើ​ការងាររួមគ្នា ដើម្បីធានាឱ្យមាន​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ប្រកបដោយ​ចីរភាព និងរឹងមាំក៏ដូចជាជួយ​កាត់បន្ថយផលប៉ះពាល់ដែល​ការ​រាតត្បាត ជា សកល​នេះ បង្ក​លើ​ជីវិតមនុស្ស ការងារ និង​ជីវភាព​រស់នៅ​របស់​ពួកគេ​។ ដើម្បី​សម្រេចគោលដៅ​នេះ យើង​ប្រើប្រាស់ ធនធាន របស់​យើង រួមគ្នា និង ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែងនានា ជាមួយនឹងរដ្ឋាភិបាលក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ឆ្លើយតបចំពោះបញ្ហាប្រឈម​ជាសកល​នេះ​”​។​

​ការគាំទ្រ ដែល​ដៃគូ​អឺរ៉ុប ផ្ដល់ ដល់​ប្រទេស កម្ពុជា ផ្ដោត លើ​អាទិភាព​សំខាន់ៗ​ចំនួន​បី ស្របតាម​ផែនការ​គោល ស្ដីពី​ការឆ្លើយតប​ចំពោះ ជំងឺ​កូ​វីដ -១៩ របស់​កម្ពុជា ​៖ ​ក្នុងការ​គាំទ្រ ដល់​វិស័យ​សុខាភិបាល ក្រុម​អឺរ៉ុប រួមចំណែក ដល់​ការបង្កើន​សមត្ថភាព​ស្រាវជ្រាវ និង​ធ្វើតេស្ត នៅក្នុង ប្រទេស​កម្ពុជា​, គាំទ្រ ដល់​ការ អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ កូ​វីដ -១៩ និង​ពង្រឹង ប្រព័ន្ធ សុខាភិបាល​។ ដៃគូ​អឺរ៉ុប កំពុង​ពង្រឹង ការអនុវត្ត និង​ធ្វើការ កែសម្រួល តំរង់ទិស​កម្មវិធី របស់ខ្លួន អោយមក​ផ្ដោតលើ​អាហារូបត្ថម្ភ អានា​ម័​យ​ផ្ទាល់ខ្លួន ការទទួលបាន​ទឹកស្អាត និង​អនាម័យ​បរិស្ថាន ដើម្បីឱ្យ​កាន់តែ​ឆ្លើយតប ចំពោះ តម្រូវការ ដែល​កើតមាន ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត ជាស​កល នេះ​។ ក្រុម​អឺរ៉ុប ផ្ដល់​ការគាំទ្រ​យ៉ាងខ្លាំង​ខ្លា ដល់ អង្គការ សុខភាព​ពិភព លោក និង រួមចំណែក ផ្ដល់​ហិរញ្ញប្បទាន ដល់ កម្មវិធី ដែល​អនុវត្ត ដោយ​អង្គការ​នេះ នៅក្នុង ប្រទេស កម្ពុជា​។​

​នៅ​កាលៈទេសៈ​ដែល​ការងារ មុខរបរ​ចិញ្ចឹមជីវិត និង សន្តិសុខ ស្បៀង ត្រូវ ប្រឈម​នឹង គ្រោះថ្នាក់ ដៃគូ​អឺរ៉ុប រួមចំណែក ផ្ដល់​ការគាំទ្រ​ដល់​ប្រជាពលរដ្ឋមុខរបរចិញ្ចឹមជីវិត និង​ការងារ​របស់​ពួកគេ​, រហូតដល់​ក្រុម​ដែល​ងាយ​រងគ្រោះជាងគេ តាមរយៈ​កម្មវិធី​គាំពារ សង្គម អាហារូបករណ៍ ការលើកកម្ពស់ លទ្ធភាព ទទួលបាន​ការអប់រំ ការផ្ដល់​ជំនួយ ដល់ពលករ និង​ពលករ​ទេសន្តរប្រវេសន៍ ដែល​វិល​ត្រឡប់មក ស្រុកកំណើត​វិញ​។ កម្មវិធី របស់​ក្រុម អឺរ៉ុប ជួយគាំពារ​ដល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ តាមរយៈ​ការអភិវឌ្ឍ​វារីវប្បកម្ម នេសាទ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជនបទ និង​រួមចំណែក​ឆ្លើយ​បត​ចំពោះ បញ្ហា ប្រឈម ពាក់ព័ន្ធនឹងការគ្រប់គ្រងវិបត្តិ មីក្រូហិរញ្ញវត្ថុ​។​

​អឺរ៉ុប​នឹងធ្វើ​ការងារ ជាមួយ ប្រទេស កម្ពុជា ដើម្បី​គាំទ្រ ដល់​ការ ស្ដារ ខឿនសេដ្ឋកិច្ច និង​ការ បង្កើត ការងារ​។ ការគាំទ្រ របស់​ក្រុម​អឺរ៉ុប នឹងរួមចំណែក ពង្រឹងវិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ចដែលក្នុងនោះ​រួមមាន​ការ វិនិយោគ សាធារណៈ ដើម្បី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រសិទ្ធភាព​ថាមពល និង ការ ស្ដារឡើងវិញ ដែល​គិតគូរ​ពី​បរិស្ថាន​។

កម្មវិធី និង​គម្រោង​របស់​អឺរ៉ុប នឹង​រួមចំណែក​កសាង ភាព​ធន់​ក្នុង​វិស័យ ឯកជន និង គាំទ្រដល់ការបង្កើត ការងារ​ធានាឱ្យមាន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​រឹងមាំ ក៏ដូចជា​ការកសាង​សេដ្ឋកិច្ច​មួយ​ដែល​កាន់​តែមាន ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់ ស្របតាម​របៀបវារៈ​ឆ្នាំ ២០៣០ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​ការគាំទ្រ​ក្នុង​ទឹកប្រាក់ ចំនួន ៤៤៣ លាន​អឺរ៉ូ (​ស្មើនឹង ៤៨៣ លាន​ដុល្លារ ឬ ១.៩៩០ ប៊ី​លាន​រៀល​) ដែលជាការ បញ្ចូល​គ្នា នូវថវិកាវិភាជន៍​ថ្មី ថវិកា ដែល​បាន​វិភាជន៍តាមកម្មវិធី និង​ថវិកា​ដែលត្រូវបានបង្វែរ​ទិសដៅ ត្រូវបាន​ផ្ដល់តាមរយៈ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​អង្គការ​ជា​ដៃគូ ដែលក្នុងនោះ​រួមមាន​អង្គការសង្គម​ស៊ីវិល​ផងដែរ។​

​ក្រុម​អឺរ៉ុប​រួមមាន​សហភាព​អឺរ៉ុប និង រដ្ឋ​ជាសមាជិករបស់ខ្លួន​។ នៅក្នុង​ប្រទេសកម្ពុជា ក្រុម​អឺរ៉ុប ទទួល​បានការចូលរួម ពីប្រទេសស្វី​ស ដែលជាដៃគូ​អឺរ៉ូប​របស់​យើង​៕ ដោយ​៖​កូ​ឡាប​

spot_img
×