Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងច្បាស់ហើយ! ម្តាយ និងកូនប្រុស សម្រេចធ្វើអត្តឃាតបន្តបន្ទាប់គ្នា ក្នុងអំឡុងពេលតែ១ ព្រោះតែមូលហេតុដ៏មិននឹកស្មានមួយនេះ…

spot_img

កាលពីយប់មិញ (ថ្ងៃទី១១ ខែមិថុនា) វេលាម៉ោងចន្លោះ ០៩ និង ១០ យប់ មានហេតុការណ៍ដ៏រន្ធត់បំផុតមួយដោយស្រ្តីជាម្តាយ និងកូនប្រុស បានសម្រេចធ្វើអត្តឃាតបន្តបន្ទាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅចំណុចភូមិ ដំណាក់ធំ១ និងចំណុចស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សពស្រ្តីជាម្តាយឈ្មោះ ខៀវ ចាន់សុីណែត ភេទស្រី អាយុ៤៩ ឆ្នាំ មុខរបរគ្រូបង្រៀន ត្រូវបានរកឃើញចង.កនៅនឹងបង្កាន់ដៃកាំជណ្តើរផ្ទះរបស់ខ្លួន នៅចំនុចផ្ទះលេខ១៧B ក្រុម៧ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅវេលាម៉ោង២១:០៥នាទី យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ ចំណែកកូនប្រុសសពស្រ្តីខាងលើ បានធ្វើអត្តឃាតដោយលោតពីលើស្ពានស្ពានអាកាសស្ទឹងមានជ័យ នៅវេលាម៉ោង ប្រហែល ២១:៥០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែ ពុំបណ្តាលឲ្យស្លាប់នោះទេ ដោយរងរបួសធ្ងន់។

កូនប្រុសរូបនេះមាន ឈ្មោះ ចាន់ មាស វិសាល ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ វិស្វករ ស្នាក់នៅផ្ទះ១៧B ក្រុម ទី៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ។

ចំពោះមូលហេតុដែលនាំឲ្យម្តាយ និងកូនប្រុសទាំងពីរ សម្រេចចិត្តធ្វើអត្តឃាតបន្តបន្ទាប់គ្នាដ៏រន្ធត់នេះ បើតាមការបំភ្លឺពីសាច់ញត្តិ បានឲ្យដឹងថា ម្តាយឈ្មោះ ខៀវ ចាន់សុីណែត បានជំពាក់លុយធនាគារជាង១០មុឺនដុល្លារ ហើយត្រូវបានកូនឈ្មោះ ចាន់ មាសវិសាល បំផ្លាញអស់ និងធ្លាប់បានវាយធ្វើបាបម្តាយទៀត ទើបឈ្មោះ ខៀវចាន់សុីណែត ត្រូវជាម្តាយបង្ខំចិត្តចង់.កសម្លាប់ខ្លួន។ ចំណែកឈ្មោះ ចាន់ មាស វិសាល (ត្រូវជាកូន) ឃើញម្តាយចង.កបែបនេះ ក៏សម្រេចចិត្តទៅលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនស្លាប់រងរបួសធ្ងន់។

បច្ចុប្បន្នននេះ សពស្រ្តីជាម្តាយត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តនន្ទមុន្នី ដើម្បីធ្វើបុណ្យតាមប្រពៃណី ខណៈកូនប្រុសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃម៕ ដោយ៖ លឹម ហុង

spot_img
×