Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Zoom បិទ​គណនេយ្យ​ជាច្រើន​ដែល​រំលឹក​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​ទីលាន Tiananmen តាម​ការទាមទារ​រប​ស់​រដ្ឋាភិបាល​ចិន​

spot_img

​ក្រុមហ៊ុន​ទំនាក់ទំនង​តាម​វីដេអូ Zoom បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ខ្លួន​បានធ្វើ​ការផ្អាក​គណនេយ្យ​អ្នកប្រើប្រាស់​មួយចំនួន និង​បិទ​ការប្រជុំ​តាម​វីដេអូ ដែល​ជាប់ទាក់ទង​នឹង​ការ​រំលឹក​ខួប​នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​នៅ​ទីលាន Tiananmen នៅលើ​វេទិការ​របស់ខ្លួន ក្រោយពេល​រដ្ឋាភិបាល​ចិន​បានទាមទារ​ឲ្យ​ខ្លួន​ធ្វើ​បែប​នោះ​។​

Zoom ដែល​បាន​ក្លាយជា​កម្ម​វី​ធី​ជួបជុំ​តាម​អន​ឡាន​ដ៏​មាន​ប្រជាប្រិយ​ភាពខ្លាំង អំឡុង​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា បាន​និយាយថា ខ្លួន​មិនបាន​ផ្តល់ព័ត៌មាន​អ្នកប្រើប្រាស់ ឬ​មាតិកា​នៃ​ការប្រជុំ​ដល់​រដ្ឋាភិបាល​ចិន​ឡើយ​។ ក្រុមហ៊ុន​នេះ​និយាយទៀតថា ខ្លួន​នឹងមិន​អនុញ្ញាតិ​ឲ្យ​មាន​សំណើរ​បន្ថែម​ពី​ចិន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ក្រៅប្រទេស​ចិន​ឡើយ​នៅ​ថ្ងៃ​អនាគត​។​

​ការប្រកាស​របស់​ក្រុមហ៊ុន​កើតឡើង ក្រោយពេល​ខ្លួន​បាន​បិទ​គណនេយ្យ​បណ្តោះអាសន្ន​ចំនួន ៣​របស់​សកម្មជន ដែល​ម្នាក់​ជា​សកម្មជន​នៅ​ហុងកុង និង ២​នាក់​ទៀត​នៅ​អា​មេ​រិច​។​

​លោក Zhou Fengsuo ស្ថាបនិក​ស្ថាប័ន​មនុស្សធម៌​ចិន ដែលមាន​មូលដ្ឋាន​នៅ​អា​មេ​រិច​បាន​និយាយថា គណនេយ្យ​របស់គាត់​ត្រូវបាន​ផ្អាក ក្រោយពេល​គាត់​បានធ្វើ​ព្រឹត្តិការណ៍​ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី ៣១​នៃ​កា​រប​ង្ក្រា​របស់​រដ្ឋាភិបាល​ចិន​លើ​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen​។ ព្រឹត្តិការណ៍​តាម​វីដេអូ​នោះ មានការ​ចូលរួម​មើល​ជាច្រើន​ពី​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​។​

Zoom ថ្លែងថា រដ្ឋាភិបាល​ចិន​បាន​ជូនដំណឹង​អំពី​គម្រោង​ជួបជុំ​រំលឹក​ធំៗ​ចំនួន ៤​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាល​សង្គម​។ អាជ្ញាធរ​ចិន​បានទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ព្រឹត្តិការណ៍ និង​គណនេយ្យ​ពាក់ព័ន្ធ​។​

​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ធ្វើការ​បញ្ចប់​ការជួបជុំ​ចំនួន ៣ និង​ផ្អាក​បណ្តោះអាសន្ន​នូវ​គណនេយ្យ​ដែលជា​អ្នករៀបចំ ហើយ​បច្ចុប្បន្ន​ខ្លួន​មិនអាច​ដក​អ្នកចូលរួម​ពី​ការជួបជុំ ឬ​បិត​មិន​ឲ្យ​អ្នកចូលរួម​មកពី​ប្រទេស​ផ្សេងៗ ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ឡើយ​។

​សូមបញ្ជាក់ថា ការ​នូវ​ការបង្ក្រាប​បង្ហូរឈាមរ​បស់​កងទ័ព​ចិន​ទៅលើ​ក្រុមបាតុករ នៅ​ទីលាន Tiananmeng កាលពី​ឆ្នាំ ១៩៨៩ បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×