Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​២​នាក់ ដកហូត​បាន​ទម្ងន់​ជិត​៤​ខាំ

spot_img

​ក្រចេះ​៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បង្ក្រាប​គ្រឿងញៀន​បាន​ទំងន់​ជិត​៤​ខាំ ដោយ​ចាប់​ឃាត់ខ្លួន​មនុស្ស​២​នាក់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្រោម​ការចង្អុលបង្ហាញ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោល​ន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចំបក់ និង​កម្លាំង​ប្រជា​ការពារ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មាត់ទន្លេ ភូមិ​ចំបក់​១ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា​។​

​អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ច័ន្ទ សុ​ផល្លា បាន​ឲ្យ​ដឹងថា ជន​ជា​មុខសញ្ញា​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ​មាន​៖

១-​ឈ្មោះ វន វាសនា អាយុ​២៥​ឆ្នាំ និង​២-​ឈ្មោះ ហាក់ វេ​ង​រ៉ក អាយុ​២១​ឆ្នាំ​។​ ពួកគេ​ទាំងពីរ​នាក់ រស់នៅ​ភូមិ​ឫស្សី កែវ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ​។ ជាមួយនិង​ប្រតិបត្តិការ​នេះ នគរបាល​ក៏បាន​ចាប់យក​វត្ថុតាង​រួមមាន​៖

១-​ម្ស៉ៅ​ក្រាម​ពណ៌​ស​សង្ស័យ​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៥​ក​ញ្ចា​ប់​( ធំ​៤​កញ្ចប់ និង​តូច​១១​កញ្ចប់​)
២-​ម៉ូតូ​វេ​វ​អាល​ហ្វា​ចំនួន​១​គ្រឿង​។ ពួកគេ​ទាំងពីរ​កំពុង​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×