Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ ៣​នាក់ ចាប់​ក្មេងស្រី​អាយុ​ ១២​ឆ្នាំ រំលោភ​យ៉ាង​ព្រៃផ្សៃ ទៅ​តុលាការ​

spot_img

​ព្រះវិហារ ​៖ ថ្ងៃ ព្រហស្បតិ៍​ទី ១១ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​ស្ត្រី​និង​កុមារ ខេត្តព្រះវិហារ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ករណី រំលោភ​សេពសន្ថវៈ​លើ​អនីតិជន អាយុ​១២​ឆ្នាំ​។​

​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ជនរងគ្រោះ បច្ចុប្បន្ន​រស់នៅ​ភូមិ បរិបូរណ៍ ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ បាន​រៀបរាប់​នូវ​ហេតុការណ៍​ថា​៖ កាលពី​ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ១២ : ៣០​នាទី គឺ​កូនស្រី​របស់គាត់​អាយុ ១២​ឆ្នាំ​ត្រូវបាន​ជនសង្ស័យ​៣​នាក់​ចាប់រំលោភ នៅ​ចំណុច​អូរ​ជ្រក​បេង ស្ថិតនៅ​ភូមិ​ក្បាល​ខ្លា ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​

​តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន​ដូចខាងក្រោម​៖ ជនសង្ស័យ ទី​១ ឈ្មោះ ចាន់ បោ​ន ហៅ​ក្រៅ បោយ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កសិករ ទី​២ ឈ្នោះ សោម ពៅ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ កសិករ ។ ជនសង្ស័យ​ទី​១ និង​ទី​២ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ និង​ទី​៣ ឈ្មោះ វី រ៉ាវី ហៅ​ក្រៅ តឿ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ស្ទឹង ឃុំ​រអាង ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​

​កម្លាំង​ជំនាញ​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×