Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ទ្រាំ​ពុំបាន​! យាយ​សួយ បាញ់​ទៅ សុខា ចំៗ​ថា ជា​មនុស្ស​មិន​ភ្លើ​ទេ តែ​ឆ្កួត​នឹង​អំនួត​ទើប​ឡើង​បាន​៣​កាំ ត្រូវ​ធ្លាក់​ពី​ទ្រើង​វិញ​ដល់​បាតដី (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ រឿងរ៉ាវ​ទាក់ទង​នឹង​តារា Tik Tok បាន​កំពុង​ក្លាយជា​ចំណាប់​តាមដានពី​សំណាក់​មហាជន​ជាច្រើន បន្ទាប់ពី​បុគ្គល​រូបនេះ ត្រូវបាន​ចោទប្រកាន់ថា ជា​មនុស្ស​ឈ្លើយសឹក ជា​ក្រពើវង្វេងបឹង ដែល​បាន​ផ្ទុះ​កំហឹង​វាយបក​មកលើ​អ្នក​ដែល​ជួយ​ជ្រោមជ្រែង ជាពិសេស​លោក អ៊ឹម ជីវ៉ា​។​

​ជាការ​ពិតណាស់ ក្រោយពី​លោក អ៊ឹម ជីវ៉ា បាន​ទម្លាយ​ចេញ​វីដេអូ​បង្ហាញ​ពី​ចរិត​ពិត​ក្អេងក្អាង​ខ្ពស់​មេឃ​របស់ សុខា ដោយ​ភ្ជាប់​សារ​មួយ​ឃ្លា​ថា មិន​ចង់​បកស្រាយ​ច្រើន​ទេ តែ​មើល​វិ​ដេ​អូ​នេះហើយ​ពិចារណា​តាម​ការគួ​ចុះ ! តែ​ស្តាយ​ចិត្ត​មិនគួ​ណា​ធ្វើបុណ្យ​ខុស​មនុស្ស ហើយ​មិនគួ​ណា​ជួយ​សត្វ​ក្រពើ​ដែល​ជិត​ងាប់​ឲ្យ​ឡើង​លើគោក​តែ​បែរជា​រមិលគុណ ជួយ​ចំ​សត្វ​តិរច្ឆាន សោះ ខំ​ជួយ​ស្រោចស្រង់​វាពី​កន្លែង​អត់ឃ្លាន​ទីបំផុត​វា​សង​គុណ​យើង​វិញ​បែបនេះ ! ខ្ញុំ​រាង​ហើយ កុំ​ជួយ​សត្វ​ក្រពើ កុំ​ជួយ​មនុស្ស​ឈើ​កោង​វល្លិ​ស​ព័ទ្ធ​មនុស្ស​ខ្ចាត់ព្រាត់​កុំ​យក​ខ្លួន​បៀត ស្រាប់តែ​ភ្លាមៗ​នោះ សុខា ក៏បាន live វីដេអូ​ហែកហួរ និង​ទម្លាយ​ថា លោក អ៊ឹម ជីវ៉ា ជា​មនុស្ស​និ​យា​បំផ្លើសការពិត​ទាំងអស់ និង​ជា​មនុស្ស​មើលឃើញ​តែ​ផលប្រយោជន៍​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា គ្រាន់តែ​ទង្វើ​នៃ​សកម្មភាព​និយាយស្តី ក្នុង​វិវាទ​ពាក្យសម្តី​ដ៏​ក្តៅគគុក​មួយ​រវាង​លោក អ៊ឹម ជីវ៉ា នៅក្នុង​កន្លែង​ផឹកស៊ី​មួយ ត្រូវបាន​គេ​មើលឃើញថា សុខា ជា​មនុស្ស​ឆ្កួត​ធ្វើ​ចេះ តែ​ចេះ​ល្ងង់​ក្នុង​អំនួត​ដ៏​អស្ចារ្យ ។ ហើយ​ថ្មីៗ​នេះ​ផងដែរ លោក ដា​ណូ​ម៉ា ដែល​ទប់​កំហឹង​ពុំបាន​នឹង​សុខា ក៏​ចេញ​វីដេអូ​ព្រលះ​ទៅវិញ​ធ្ងន់ៗ និង​ទម្លាយ​ចេញពី​ចរិត​ពិត​របស់​សុខា ដែល​ស្តាប់​ហើយ​ពិតជា​ហួសចិត្ត​ខ្លាំង​បំផុត ដែល​ផ្ទុយ​ពី​ការលើកឡើង​របស់ សុខា ដែល​និយាយ​យក​ខ្លួនឯង​ល្អ​ស្ទើរតែ​ទាំងស្រុង​។​

​ដោយឡែក តារា​លក់​ផលិតផល​ដ៏​ល្បី​មួយរូប​ឈ្មោះ យាយ​សួយ ព្រោះតែ​អត់ទ្រាំ​ពុំបាន​នឹង​ទង្វើ​ដ៏​ក្អេងក្អាង​អស្ចារ្យ​របស់ សុខា មិន​ស្គាល់​ទាប​ខ្ពស់ ជាពិសេស​ភ្លេចគុណ​អ្នក​ជួយ បាន​ព្រលះ សុខា យ៉ាង​ធ្ងន់ៗ​ស្តាប់​ហើយ​ធានាថា​ហូរ​ទឹកមាត់​មិនដឹង​ខ្លួន តោះ​ទស្សនា​វីដេអូ​យាយ សួយ ទាំងអស់គ្នា​៖

​ដោយ​៖ លឹម ហុង​

spot_img
×