Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ឲ្យ​កាន់តែខ្លាំង លើ​វេ​ណេ​ស៊ុយអេ​ឡា​

spot_img

​ប្រធានាធិបតី​បា​រ៉ា​ង Emmanuel Macron បាន​ស្នើ​ឲ្យមាន​ការដាក់​ទណ្ឌកម្ម​ឲ្យបាន​ខ្លាំង​ជាង​មុន ប្រឆាំង នឹង​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ដោយ​ចោទប្រកាន់​មេដឹកនាំ​ប្រទេស​នេះ​ថា បាន​រំលោភ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍នេះ​។​

​លោក Emmanuel Macron ថ្លែងថា វេ​ណេ​ស៊ុយអេ​ឡាមិន​មាន​ប្រជាធិបតេយ្យ​រយៈពេល​យូរ​មក​​ហើយ​។​

​លោក​បញ្ជាក់ថា មិន​មាន​សញ្ញា​រីកចំរើន​សោះ​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Nicolás Maduro និង​បាន​ស្នើ​ឲ្យមាន​កិច្ចប្រឹងប្រែង​រួម​បន្ថែម​ទៀត​ដើម្បី​ជួយ​សារ​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុងប្រទេស​​វេ​ណេ​ស៊ុយអេ​ឡា​។​

​សូមបញ្ជាក់​ថា ការជំរុញឲ្យ​ដាក់ទណ្ឌកម្ម​កាន់តែតឹង​ប្រឆាំង​នឹង​វេ​ណេ​ស៊ុយអេ​ឡា កើតឡើង​ក្រោយ​ពេល ដែល​តុលាការ​កំពូល​នៃ​ប្រទេស​នេះ បានសម្រេច​មិនឲ្យ​មេដឹកនាំ​បក្សប្រឆាំង​​ចូលរួម​ក្នុង​ការបោះឆ្នោត ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែ​មេសា​ខាង​មុខ​។​

​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៏​នេះ​ផងដែរ សហភាព​អ៊ឺរ៉ុប​បាន​បង្កក​ទ្រព្យសម្បត្តិ និង​ដាក់​ទណ្ឌកម្ម​លើ​ការធ្វើដំណើរ​របស់​មន្ត្រីជាន់ខ្ពស់​វេ​ណេ​ស៊ុយអេ​ឡា​ចំនួន ២​រូប​៕ សុភ័ក្ត្រ​

spot_img
×