Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជន​មិន​ស្គាល់មុខ ប្រដាប់​ដោយ​អាវុធ​កែច្នៃ បាញ់រះ ទៅលើ​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស នៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​

spot_img

​ខេត្តស្ទឹងត្រែង​៖ នៅ​ថ្ងៃទី ១១ មិថុនា ក្រុមការងារ​យុទ្ធភូមិ​ភាគ​ទី ១ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង សារុន មេបញ្ជាការរង​យោធភូមិភាគ ១ ក្រុមការងារ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក គង់ សាវឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុមការងារ​ថ្នាក់ស្រុក​ដឹកនាំ​ដោយ​លោក ស៊ុយ អ៊ិន​ឡ​ន អភិបាលរង​ស្រុក​សៀម​ប៉ាង​បាន​ចុះទៅពិនិត្យ​ទីតាំង​កើតហេតុ​ផ្ទុះអាវុធ​នៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ចំណុច​UTM 0636244.1563741​ភូមិសាស្ត្រ ត្រពាំង​អង្គ្រង​ភូមិ​ខិះ​ស្វាយ ឃុំ​ព្រែ​កមាស​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង សារុន មេបញ្ជាការរង​យោធភូមិភាគ​១ បាន​ឲ្យ​ដឹងថា តាម​ការបំភ្លឺ​របស់​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ថា កាលពី​វេលា​ម៉ោង ២០​និង​៤០ នាទី​យប់​ថ្ងៃទី​១០ មិថុនា ២០២០ នៅ​ចំណុច​ខាងលើ មាន​ក្រុម​ជន​មិន​ស្គាល់មុខ ប្រដាប់​ដោយ​អាវុធ​កែច្នៃ បាន​បាញ់​មួយ​គ្រាប់ ហើយ​ក្រុម​ល្បាត​បាន​ចុះ​ត្រៀមកម្លាំង​ពេលនោះ​ក្រុម​ជនល្មើស បាន​បាញ់​មកលើ​ទីតាំង​ស្នាក់នៅ របស់​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ២ គ្រាប់​ទៀត ក្រុម​ល្បាត​ក៏​បាញ់​តបត​ទៅវិញ ដើម្បី​ការពារ​ខ្លួន​គ្រានោះ ដែល​ក្រុម​ជនល្មើស​ក៏បាន​បាញ់​សន្ធាប់ មកលើ​ក្រុម​ល្បាត​ជាច្រើន​គ្រាប់ ហើយ​ក្រុម​យើង​បាញ់​តប​ទៅវិញ​ជាច្រើន​គ្រាប់​ដែរ ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​ដកថយ​ទៅវិញ​។​

​លោកតា ម៉ៅ ព្រះ អាយុ ៨៧ ឆ្នាំ ធ្វើស្រែ​ក្នុង​ដែន​ជម្រក​នៅក្បែរ​ទីនោះ​ចម្ងាយ ៣ គីឡូម៉ែត្រ​បាន​មានប្រសាសន៍ថា កាល​ពេល​កាល​វេលា​ម៉ោង ៨ ជាង​គាត់​បានឮ​សូរ​គ្រាប់កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់ តែ​គាត់​មិនបាន​ដឹងថា​ជា​អ្នកណា​បាញ់​ឡើយ ។​

​គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃកើតហេតុ មាន​មនុស្ស​ប្រាំបួន​នាក់ ប្រដាប់​ដោយ​អាវុធ​កែច្នៃ​គ្រប់​ដៃ គោម​ឆ្លុះ​បំភ្លឺ​គ្រប់​ដៃ បាន​ដើរ​បរបាញ់​សត្វ ហើយ​បាន​ប្រទះឃើញ​ក្រុម​ល្បាត ដែល​កំពុងស្នាក់នៅ​ចំណុច​ហើយក៏​បាន​បាញ់​មកលើ​ក្រុម​ល្បាត ហើយ​ក្រុម​យើង​បាន​បែក​បាញ់​តបត​ទៅវិញ ។​

​ភស្តុតាង​ត្រូវបាន​រកឃើញ​បន្សល់ទុក​នូវ​សម្បក​គ្រាប់​ចំនួន ១២ គ្រាប់ គ្រាប់​អាកា​៤៧ ។ លោក ខេង សារុន បាន​បន្តទៀតថា លោក​បញ្ជា​ឲ្យ​យោធា​ក្នុង​យុទ្ធ​ភូមិភាគ​១ ទាំងអស់ តាម​បណ្ដោយ​ព្រំដែន ត្រូវ​ស្ទាក់​ចាំមើល​ក្រែង​ជា​ប្រជាជន​ឡាវ ចូល​ឆ្លងដែន​ខុសច្បាប់ មក​បរបាញ់​សត្វ​នៅក្នុង​ដែនជម្រកសត្វព្រៃ​៕ ​ដោយ​៖​សុខុម​

spot_img
×