Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់​បំផ្ទុះ​រថយន្ត​កែច្នៃ​បា​កុង​៥​គ្រឿង ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បង្ក្រាបបាន​កន្លងមក​

spot_img

​កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ដី​ឡូ​តិ៍ ស្ថិត​ក្នុងភូមិ​ក្រាំង​ពង្រ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្រុមបច្ចេកទេស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន ប៊ុនធឿន នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយមាន​ការចូលរួម ពី​លោក អភិបាលស្រុក ព្រមទាំង​សមត្ថកិច្ច​ជំនាញ និង​កងកម្លាំងប្រដាប់អាវុធ​ក​គ្រប់ផ្នែក បានធ្វើ​ពិធី​កាត់​បំផ្លាញ និង​បំផ្ទុះ​ចោល នៅ​រថយន្ត​កែច្នៃ​បា​កុង​ចំនួន​៥​គ្រឿង ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​បង្ក្រាបបាន​នាពេល​កន្លងមក ។​

​ក្រោយពី​ធ្វើ​ពិធី​កម្ទេចចោល​រួច បំណែក​រថយន្ត​បា​កុង​ត្រូវបាន​ប្រគល់ជូន​ស្នាក់ការ​បរិស្ថាន ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ ។​

​រំលឹកថា ក្រោយពី​មាន​បទបញ្ជា ពី​សំណាក់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ បាន​សហការ និង​ម្ចាស់ការ​បង្ក្រាបបាន​រថយន្ត​បា​កុង​នៅ​ស្រុក​ឱ​រ៉ា​ល់ កន្លងមក​បាន​ចំនួន​១៧​គ្រឿង ក្នុងនោះ​សម្រេច​កាត់​កម្ទេចចោល​មុន​ក្រោយ​ចំនួន​១៤​គ្រឿង និង​ប្រគល់ជូន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ថែរក្សា​ទុក​ចំនួន​០៣​គ្រឿង ៕

ដោយ : កូ​ឡាប​

spot_img
×