Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុង​ស្លាបមាន់ ឆ្អឹង​មាន់​ខូចគុណភាព ដែល​ត្រូវ​ហាមឃាត់​ចំនួន​១.២៩០​គីឡូក្រាម ត្រូវបាន​ដុតបំផ្លាញ​ចោល​

spot_img

បាត់ដំបង ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បានធ្វើ​ពិធី​ដុតបំផ្លាញ​ចោល​នូវ​ចុង​ស្លាបមាន់ និង​ឆ្អឹង​មាន់​ចំនួន​១.២៩០​គីឡូក្រាម​។ ដែល​វត្ថុ​ចុង​ស្លាបមាន់ ឆ្អឹង​មាន់​ខូចគុណភាព ទាំងនេះ​សមត្ថកិច្ច​នគរបាល ចូលរួម​ជាមួយ​សមត្ថ​កិច្ច​ជំនាញ រាំង​ស្កាត់​បាន​ពី​ក្រុម​ឈ្មួញ ដែល​រកស៊ី​នាំចូល​ដោយ​ខុសច្បាប់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ សុក្រ ទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយ​អនុវត្តតាម​បញ្ជា​របស់លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេង ឡេង ស្នងការរង​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​ការិយាល័យ​ជំនាញ ដែលមាន​លោក​វរសេនីយ៍ទោ យី យក់​សាន ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បានធ្វើ​ពិធី​ដុតបំផ្លាញ​ចោល​នូវ​ចុង​ស្លាបមាន់ និង​ឆ្អឹង​មាន់​ចំនួន​១.២៩០​គីឡូ នៅ​ចំណុច​ទីលាន​ចាក់សំរាម ក្នុង​សង្កាត់ ស្លា​កែក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​វត្ថុ​ទាំងនេះ សមត្ថកិច្ច​នគរបាល ចូលរួម​ជាមួយ​សមត្ថ​កិច្ច​ជំនាញ រាំង​ស្កាត់​បាន​ពី​ក្រុម​ឈ្មួញ ដែល​រកស៊ី​នាំចូល​ដោយ​ខុសច្បាប់ នៅ​ចំណុច​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១១ ខែ មិថុនា ឆ្នាំ ២០២០​ក្នុងខណៈ​ក្រុម​ឈ្មួញ​នាំយក​បម្រុង​ច​រា​ចា​រណ៍​លក់ដូរ ក្នុង​មូលដ្ឋាន​ខេត្តបាត់ដំបង​៕

ដោយ​៖​កូ​ឡាប​

spot_img
×