Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុទ្ធតែ​កំពូល​លោក​កូន​ហើយ​! ដូច​ខ្វះ​កន្លែង​លេង នាំគ្នា​ឡើងទៅ​លើដំបូល​អគារ ៣២ ជាន់ ធ្វើ​ឲ្យ​គ្រប់គ្នា ឃើញ​ហើយ​ស្ទើរ​គាំងបេះដូង (​វីដេអូ​)

spot_img

​ក្មេងៗ​ប្រុស​ស្រី​៤​នាក់ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ស្លុតរន្ធត់ និង​ស្រៀវ​ជំនួស​ជាខ្លាំង ខណៈ​ឃើញ​ពួកគេ​កំពុង​ប៉ែល​ប៉ោល រក​ផ្លូវ​ចុះមក​ក្រោម​វិញ ស្ថិតនៅលើ​ដំបូលផ្ទះ​ដ៏​ខ្ពស់​មួយ​នៅក្នុង​ខេត្ត Guizhou ប្រទេស​ចិន​។ វា​មិនជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​នោះទេ ប្រសិនបើ​ដំបូល​នោះ​រាបស្មើ និង​ដែក​រនាំង​ការពារ ប៉ុន្តែ នេះ​គឺជា​ដំបូល​ត្រីកោណ​។​

​ខ្សែ​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន បានបង្ហាញ​កុមារ​ដែលមាន​អាយុ​ប្រហែល ១០ ឆ្នាំ ត្រូវបាន​ដឹងថា បាន​ឡើងទៅ​លើដំបូល តាម​ច្រកចេញ​បន្ទាន់​របស់​អគារ​នោះ​។​

​ក្មេងប្រុស​ម្នាក់ និង​ក្មេងស្រី​ម្នាក់ ត្រូវ​បានឃើញ​កំពុង​រំកិល​គូទ​ចុះទៅ​សំ​យ៉ាប​ដំបូង ដើម្បី​ឆ្លង​ចូលក្នុង​ផ្ទះ​វិញ ខណៈពេលដែល​ពីរ​នាក់​ទៀត កំពុង​ប៉ែល​ប៉ោង​នៅលើ​កំពូល​ដំបូល ខណៈ​ព្យាយាម​ទប់​លំនឹង មុនពេល​រំកិល​ចុះក្រោម​។

​ហេតុការណ៍​ដ៏​ព្រឺព្រួច​នេះ ត្រូវបាន​គេ​រាយការណ៍​ថា ក្មេងប្រុស​ស្រី​ទាំងនេះ ស្ថិតនៅ​ប៉ែល​ប៉ោល​នៅ​ទីនោះ រយៈពេល ២០ នាទី ដោយ​ពុំមាន​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​ណា​ម្នាក់​បានដឹង​នោះទេ​។​

​អគារ​នេះ ត្រូវបាន​មន្ត្រី​ប្រាប់​ឲ្យ​ដឹងថា មាន​កម្ពស់ ៣២ ជាន់ ដោយ​ពុំបាន​បញ្ជាក់​រយៈកម្ពស់​ប៉ុន្មាន​ម៉ែត្រ​នោះទេ ប៉ុន្តែ បើតាម​ការប៉ាន់ស្មាន អគារ​នេះ​មាន​កម្ពស់​ប្រហែល ១០០ ម៉ែត្រ​។​

​តែ​ទោះយ៉ាងណា គេ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​ក្មេងៗ​ទាំងនោះ មិនមាន​បញ្ហា​អ្វី​។ ព្រោះថា ប្រសិនបើ​ពួកគេ​ធ្វើ​ខុស ឬ ភ្លាត់​តែ​បន្តិច​នោះៗ ពួកគេ​នឹងត្រូវ​ធ្លាក់​តែម្តង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×