Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ដើរទៅ​បត់ជើង​សង្ស័យ​រអិល ជើង​ដួល​ចូល​ស្រះ​ទឹក​លង់​ទឹកស្រះ​ស្លាប់​

spot_img

​ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ក្នុង​ស្រះ​ទឹក បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ប្រញាប់ប្រញាល ជួយ​ស្រង់​ដាក់​លើគោក ធ្វើ​ចលនា​ដៃជើង​អកុសល យឺត​ពេល​ទៅហើយ ខណៈ​ស្រវឹងស្រា​សង្ស័យ​រអិល​ជើង​លង់ទឹក​ស្លាប់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ដែកភ្លើង​ឃុំ​រាជមន្ទី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ស្រុក បាន​ឲ្យ​ដឹងថា បុរស​ខាងលើ​មានឈ្មោះ​
​ឈ្មោះ ងិន ទិ​ត្យ អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​បើតាម​ក្រុមគ្រួសារ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ឪពុក​របស់ខ្លួន បាន​ផឹកស្រា​ស្រវឹង ហើយ​ក៏បាន​ត្រឡប់មកផ្ទះ រួច​ដើរ​សំដៅទៅ​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ដើម្បី​បត់ជើងតូច​ប្រមាណ​ជា​កន្លះ​ម៉ោង បាត់​មិនឃើញ​មកវិញ ទើប​ក្រុមគ្រួសារ​មានការ​សង្ស័យ ក៏​នាំគ្នា​ដើររក​ស្រាប់តែ​ប្រទះឃើញ​ក្នុង​ទឹកស្រះ បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។​

​ក្រោយពី​សមត្ថកិច្ច​នគ​របាល​ស្រុក និង​គ្រូពេទ្យ​បាន​ពិនិត្យ​សព រួច​មិនមាន​ស្នាក​ស្នាម​អ្វី​សម្គាល់​ជា​រឿង​ឃាដកម្ម​ដោយ​ស្លាប់ ដោយ​លង់ទឹក​ពិតប្រាកដ​មែន ៕
​ដោយ​៖​វ៉ៃ​កូ​

spot_img
×