Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ប្រទាន​ព្រះរាជ​អំណោយ ដល់​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៣៩​គ្រួសារ នៅ​ឃុំ​ក្រោលគោ​

spot_img

​ខេត្តស្វាយរៀង​:​ក្រោម​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ព្រឹក​ថ្ងៃ​សុក្រ​៧​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ ស្តេច​សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់ សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង នាំយក​ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ​ទាំង​ទ្វេ ចែកជូន​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៣៩​គ្រួសារ ស្ថិតនៅ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​ព្រះរាជ​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​រួមមាន​៖ អង្ករ ៥០​គីឡូ មី ១​កេស (៣០​កញ្ចប់​) ឃី​ត ១​កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០​កំប៉ុង កៅស៊ូ​តង់​(៤​ម​x៦​ម​) សាប៊ូដុំ ៥​ដុំ និង​អាវយឺត​ស្លាក​ព្រះរាជ​អំណោយ ចំនួន​មួយ​។
​ចំពោះ​ថវិកា​៖ សម្រាប់​គ្រួសារ​រលំ​ផ្ទះ​ចំនួន​៤​ខ្នង ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​៨០០,០០០​រៀល​។ សម្រាប់​គ្រួសារ​រងគ្រោះ​របើក​ដំបូល​ចំនួន​៣៥​ខ្នង ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិការ​ចំនួន​៤០០,០០០​រៀល​ផងដែរ​៕

ដោយ​៖ វ៉ៃ​កូ​

 

spot_img
×