Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​! មន្ត្រីប៉ូលិស​ម្នាក់ ធ្លាក់​ធ្លាយ​តាម​ពិ​ដាន​មក​ដី​គួរ​ឲ្យ​អាសូរ ដោយសារ​ដើរ​ជាន់​ខុស​ចំ​កន្លែង​ចំហរ ខណៈ​កំពុង​រៀបចំ​ទង់ជាតិ (​វីដេអូ​)

spot_img

នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ នៅពេលដែល​ប៉ូលិស​ម្នាក់ នៅក្នុង​ខេត្ត Phisanulok ប្រទេស​ថៃ បាន​ធ្លាក់​ចេញ​តាម​ពិតាន​មក​ដី​គួរ​ឲ្យ​អាសូរ បន្ទាប់ពី​គាត់​បាន​ឡើងលើ​ដំបូល​អគារ​មួយ ស្ថិតនៅ​ទល់មុខ​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​ផ្លាស់ប្តូរ​ទង់ជាតិ និង​រៀបចំ​ទង់ជាតិ​ដទៃទៀត​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​ឡើងវិញ​។​

​មន្ត្រី​រងគ្រោះ​ត្រូវបាន​ដឹងថា បាន​បោះជំហាន​ខុស​ចំ​កន្លែង​ចំហរ​មួយ និង​បាន​ធ្លាក់​ពី​ដំបូល​ឆ្លងតាម​ពិតាន មកលើ​កម្រាល​ថ្ម​ខាងក្រោម​តែម្តង​។ តាមរយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​កត់ត្រា​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ គេ​បានឃើញ​មន្ត្រី​ដទៃទៀត​ដែល​ស្ថិត​នៅក្បែរ បាន​រត់​មកជួយ និង​បាន​ទូរស័ព្ទ​ត​ហៅ​ក្រុម​ជួយសង្គ្រោះ​ក្នុង​តំបន់ ដែល​បានមក​កាន់​កន្លែងកើតហេតុ​យ៉ាង​លឿន ដើម្បី​យក​មន្ត្រី​រងគ្រោះ​នោះ​ទៅកាន់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Naresuan​។​

​មន្ត្រី​រងគ្រោះ​បាន​ប្រាប់​សារព័ត៌មាន Sanook ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ខែ​មុន​ម្លេះ ប៉ុន្តែ វា​ទើប​ត្រូវបាន​ចែករំលែក​នៅលើ​អ៊ិន​ធឺ​ណិ​ត​ថ្មីៗ​នេះ​។ គាត់​បន្តថា ខណៈ​គាត់​កំពុង​រៀបចំ​ទង់ជាតិ​ឲ្យ​ល្អ​ឡើងវិញ បន្ទាប់ពី​ត្រូវ​ភ្លៀងខ្យល់​បោក​បោក​ឲ្យ​រលំ នៅពេលនោះ​ស្រាប់តែ​គាត់​ធ្វើ​ឲ្យ​មាន​កំហុស​មួយ​ជាន់​ខុស​ចំ​ប្រហោង បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​តែម្តងទៅ​។​

​ទោះយ៉ាងណា បច្ចុប្បន្ននេះ របួស​របស់គាត់​បាន​ប្រសើរ​ច្រើន​ហើយ បន្ទាប់ពី​គ្រូពេទ្យ​បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)

spot_img
×