Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ធឺ​តេ ប្រាប់ អ៊ុង​សាន ស៊ូជី​ថា កុំឲ្យ​ខ្វល់ខ្វាយ​នឹង​ពួក​សិទ្ធិមនុស្ស​

spot_img

​មេដឹកនាំ​ភី​លី​ពី​ន រូ​ទ្រី​ហ្គូ ដូ​ធឺ​តេ (Rodrigo Duterte) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ លោក​បាន​ប្រាប់ មេដឹកនាំ​មី​យ៉ាន​ម៉ា អ៊ុង​សាន ស៊ូជី ថា​កុំឲ្យ​ខ្វល់ខ្វាយ​ចំពោះ​ការ​ត្អូញត្អែ​ររបស់​ពួក​​សកម្មជន​សិទ្ធិមនុស្ស​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា បុរស​ខ្លាំង​ភី​លី​ពី​ន​រូបនេះ បាន​និយាយថា គាត់​មាន​ការ​អាណិត​ចំពោះ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវបាន​គេ​ថ្កោលទោស និង​​រិះគន់​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​អ្នក​ស្រីថា បានសម្លាប់​​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

​លោក​បញ្ជាក់ថា អ្នកស្រី ស៊ូ​ជី​បាន​ត្អូញ​ត្អូ​ថា ពួក​យើង​និយាយ​ពី​ប្រទេស​របស់​ពួកយើង ពី​ផលប្រយោជន៍ និង​ប្រទេស​ខ្លួន ហើយ​លោក បាន​ប្រាប់​ទៅ​អ្នកស្រី​វិញ​ថា កុំឲ្យ​ប្រកាន់​នឹង​ពួក​សកម្ម​ជន​សិទ្ធិមនុស្ស​អី ព្រោះ​ពួកគេ​គ្រាន់តែ​ជា​ក្រុម​មាត់ចាបមាត់ព្រាប​ទេ​។​

​រដ្ឋាភិបាល​របស់​មេដឹកនាំ​ភី​លី​ពី​ន ក៏​ធ្លាប់​រង​ការ​ថ្កោលទោស​ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ ជុំវិញ​គោលនយោបាយ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់ លោកដូ​ធឺ​តេ ដែល​បណ្តាលឲ្យ​មនុស្ស​រាប់ពាន់​នាក់​ស្លាប់​។​

​រដ្ឋាភិបាល​មី​យ៉ាម៉ា ត្រូវបាន​សហគម​ន៏​អន្តរជាតិ​ចោទថា បាន​ប៉ុនប៉ង​បោសសំអាត​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ី​យ៉ា នៅក្នុង​រដ្ឋ​រាំ​ឃី​ន ក្រោយពេល​មាន​អំពើហឹង្សា​របស់​កងកំលាំង​មី​យ៉ាន​ម៉ា​បង្ក្រាប​លើ​​ក្រុម​នេះ​យ៉ាង​សាហាវ ដែល​បណ្តាល​ឲ្យ​មនុស្សជិត ៧.០០០​នាក់​ស្លាប់ និង​ភូមិ​របស់​ជនជាតិដើម​នេះ​​ជាច្រើន​ត្រូវបាន​ដុតបំផ្លាញ​។​

​ក្នុង​អំពើហឹង្សា​ដែល​ចាប់ផ្តើម​ផ្ទុះឡើង​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​មក ក៏​ធ្វើឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត ៧០០.០០០​នាក់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេស​។​

​ទោះយ៉ាងណា ប្រទេស​មី​យ៉ាន​ម៉ា និង​បង់​ក្លា​ដេស បាន​ព្រមព្រៀង​គ្នា​បញ្ជូន​ជនភៀសខ្លួន​ទាំងអស់​នោះ​ឲ្យ​ត្រឡប់​មក​ប្រទេស​មី​យ៉ាន​ម៉ា​វិញ ហើយ​ការ​បញ្ជូន​មក​នឹង​ត្រូវ​ប្រើ​រយៈពេល ២​ឆ្នាំ​៕ សុភ័ក្ត្រ​

spot_img
×