Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​ក្មេង​ទៅ​ក្មេង ចុះ​ចាស់ៗ​អស់ហើយ​នៅ​មិនដឹងខ្យល់​អី​ទៀត ម្ចាស់​ថ្លៃ សុទ្ធតែ​គ្រាប់មីន ប្រមូល​ចង​ព្យួរ​លម្អ​ពេញ​ដើមឈើ​ក្បែរ​ផ្ទះ​!

spot_img

​គ្រួសារ​មួយ បានធ្វើ​ឲ្យ​គ្រប់គ្នា​ផ្ទុះ​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​យ៉ាងខ្លាំង​តែម្ត ព្រោះតែ​មិន​នឹកស្មានថា ពួកគាត់​ចាស់ៗ​អស់ហើយ បែរជា​មិនដឹងខ្យល់​អ្វី​សោះ ដើរ​ប្រមូល​គ្រាប់មីន​ដែលជា​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ មក​រក្សាទុក ជាពិសេស​ចង​ព្យួរ​លម្អ​ពេញ​ដើម​ដើមឈើ​ជុំវិញ​ផ្ទះ​បែបនេះ​។​

​ហេតុការណ៍​ដ៏​ហួស​វាចារ​នឹង​ថ្លែង​នេះ បាន​កើតឡើង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ទំនប់​ដាច់​ឃុំ​អូរ​៣​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​គ្រាប់មីន​ទាំងនេះ​មិនទាន់​ផ្ទុះ ឬ គ្មាន​ក្មេងៗ​លេង​វា ដែល​បណ្តាល​ឲ្យ​ងាយ​ផ្ទុះ​បំផុត​។ ហេតុនេះ សូម​អំពាវនាវ​ប្រជាព​ល​រដ្ឋ ត្រូវមាន​ការយល់ដឹង​អំពី​គ្រោះថ្នាក់​សំណល់​គ្រាប់មីន និង​រួមគ្នា​ការពារ​សុវត្ថិភាព​ពី​គ្រាប់មីន​ទាំងអស់គ្នា ជាពិសេស​នៅពេល​បានឃើញ​អ្នកណាម្នាក់​ប្រើប្រាស់ ឬ​រក្សាទុក​គ្រាប់មីន​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​រួមមាន​អាជ្ញាធរ​មូលដ្ឋាន ឬ​កម្លាំង​ស៊ីម៉ាក់​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕

ដោយ​៖ លឹម ហុង​

spot_img
×